• 2019-04-16 05:00:00
  • ចំណេះដឹង

អ្នក​ទើប​បើក​ឡាន​​ដំបូងៗ មក​យល់​ដឹង​ពី​ការ​ប្រើ​ប្រាស់​ចង្កឹះ​លេខ

  • 2019-04-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​និយម​​រថយន្ត​​ប្រើ​​ប្រអប់​លេខ​ស្វ័យប្រវត្តិ (អូ​តូ) ព្រោះ​វា​មិន​សូវ​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​ចំពោះ​​អ្នក​ដែល​ទើប​​នឹង​​ចាប់​ផ្ដើម​រៀន​បើក​រថយន្ត​ដំបូង ប្រាកដ​ជា​មិន​ទាន់​យល់​ពី​អត្ថន័យ និង​តួនាទី​នីមួយ​ៗ ក្នុង​ប្រអប់​លេខ​រថយន្ត​លេខ​អូ​តូ​នោះ​ទេ។

auto3

លោក ណៅ វិបុល ដែល​ជា​គ្រូ​ជំនាញ​ខាង​ដៃ​ចង្កូត​បង្រៀន​នៅ​សាលាបង្រៀន​បើកបរ​រថយន្ត​មិត្តភាព បាន​ប្រាប់​ពី​អត្ថន័យ​នៃ​ប្រអប់​ចង្កឹះ​លេខ​រថយន្ត​អូ​តូ ចំពោះ​អ្នក​ដែល​ទើប​ចាប់​ផ្ដើម​រៀន​បើក​រថយន្ត​។

លោក​ថា ចង្កឹះ​លេខ​រថយន្ត​អូតូ​បែងចែក​ជា​ច្រើនប្រភេទនិង​មាន​មុខងារ​ប្រើប្រាស់​ខុសៗ​គ្នា​ទៅ​តាម​កាលៈ​ទេសៈ។

១) អក្សរ R  (Reverse) នៅ​ពេល​រថយន្ត​ត្រូវការ​​​រយ៉ែ​ថយ​ក្រោយ

២) អក្សរ P (Park) ប្រើ​ការ​ពាររថយន្តពី​ការ​បម្លាស់ទី​ នៅ​ពេល​ចត​នៅ​ស្ងៀម​

៣) អក្សរ N (Neutral)  ​ងាយស្រួល​​រុញ​ឬ​​បម្លាស់​ទី​ នៅ​ពេល​រថយន្ត​ពន្លត់​​ម៉ាស៊ីន​

៤) អក្សរ D (Drive) សម្រាប់​រថយន្ត​បើកបរ​ធម្មតា​

៥) លេខ ១ ដល់ ៥   សម្រាប់​លេខ​ប្រើ​ធម្មតា ឯ​លេខ ២ សម្រាប់​ប្រើ​ពេល​រថយន្ត​ឡើង​ទួល ឬ​ឡើង​ភ្នំ

៦) អក្សរ L (Low) សម្រាប់​ប្រើ​​នៅ​ពេល​រថយន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ជាប់​ផុង ឬ​សណ្ដោង។

 

អត្ថបទ៖ រក្សា

មតិយោបល់