• 2019-04-16 03:00:00
  • ប្រវត្តិបច្ចេកវិទ្យា

​គណនី​​ដំបូង​គេ​​លើ​បណ្ដាញ​ Facebook ជា​របស់​នរណា?

  • 2019-04-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

អ្នក​និយម​ប្រើ​ប្រាស់​បណ្ដាញ​ Facebook លើ​កុំព្យូទ័រ​ប្រហែល​ជា​ធ្លាប់​បាន​ប្រទះ​ឃើញ​ពី​ url ដ៏​ពិសេស​មួយ​នៅ​ពេល​ចូល​ទៅ​កាន់​គណនី​របស់​ពួក​គេ​រៀង​ខ្លួនៗ។ 

facebook-web-page-540x334

URL នោះ​មាន​ទម្រង់​ជា​ http://www.facebook.com /profile.php?id=5500957។ ចំពោះ​លេខ​ដែល​នៅ​បន្ទាប់​ពី​ id គឺ​ជា​លេខ​ដែល​តំណាង​ឲ្យ​លេខ​រៀង​របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ។ នេះ​មាន​ន័យ​ថា​ id=1 គឺ​ជា​អ្នក​ប្រើ​ប្រាស់​ដំបូង​គេ​បង្អស់​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​វាយ id=1, id=2 និង id=3 នឹង​មិន​មាន​បង្ហាញ​ Profile របស់​អ្នក​ម្នាក់​ឡើយ។ មូលហេតុ​អាច​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ Facebook បាន​ធ្វើ​តេស្ត​លើ​ Profile ទាំង​នេះ​រួច​លុប​ចេញ​វិញ។

zuckerberg

ដោយ​ឡែក​ប្រសិន​បើ​អ្នក​បញ្ចូល​លេខ​ ៤ វា​នឹង​បង្ហាញ​ពី​​​ Profile ​របស់​អ្នក​ប្រើ​ប្រាស់​ដំបូង​គេ​ដែល​នោះ​គឺ​ជា​លោក​ Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​ Facebook ផ្ទាល់។ បន្ត​បន្ទាប់​ពី​នោះ​គឺ​សុទ្ធ​តែ​ជា​ Profile របស់​មិត្តភ័ក្ដិ​លោក​ Mark ផ្ទាល់ ហើយ​ក្នុង​ចំណោម​គណនី​ដំបូង​គេ​ចំនួន​៥០​មាន​ គណនី​របស់​មនុស្ស​​ស្រីតែ​បី​នាក់​ប៉ុណ្ណោះ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់