• 2019-04-17 02:00:00
  • គន្លឹះ

វិធីឆែកមើលសុខភាពថ្ម iPhone មុនសម្រេច​ប្ដូរ​ថ្ម​ថ្មី

  • 2019-04-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ដំណើរការ​យឺត អាច​មាន​ពាក់ព័ន្ធ​នឹង​គុណភាព​ថ្ម ដែល​ជា​ការ​រចនា​របស់​ប្រព័ន្ធ ដើម្បី​ការពារ​កុំ​ឲ្យ​ទូរសព្ទ​រលត់​ដោយ​ចៃដន្យ​។ ភាគច្រើន​ទូរសព្ទ​ម៉ូដែល​ចាស់​ៗ ប្រហែល​ជួប ហើយ​អ្នក​អាច​ពិនិត្យ​មើល​វិធី​ទាំង​នេះ ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា គួរ​ផ្លាស់ប្ដូរ​ថ្ម​។

វិធី​ទី​មួយ​៖ ប្រើ​កម្មវិធី​​

មាន​កម្មវិធី​ច្រើន​ក្នុង App Store អាច​ផ្ដល់​ព័ត៌មាន​ពី​គុណភាព​ថ្ម​របស់ iPhone បាន​។ ក្នុង​នោះ​ កម្មវិធី Battery Life មាន​ការ​ពេញ​និយម​ប្រើប្រាស់ អាច​ទាញ​យក​ឥត​គិត​ថ្លៃ (មាន​ពាណិជ្ជកម្ម​)។

ក្រោយ​ពេល​ដំឡើង ចុច​បើក​កម្មវិធី នឹង​ឃើញ​ពី​កម្រិត​ថាមពល​ថ្ម​ (អាច​ល្អ ឬ​មិន​ល្អ​) នៅ​លើ​ទំព័រ​ដើម​របស់​កម្មវិធី​តែ​ម្ដង​។ ក្នុង​ករណី​នេះ លើ iPhone 7 Plus ប្រើ​ជាង​មួយ​ឆ្នាំ បាត់បង់​លទ្ធភាព​ផ្ទុក​ថាមពល​ថ្ម​ប្រមាណ ១០%។

អាច​សិក្សា​បន្ថែម ដោយ​ចុច​លើ Menu បន្ទាត់​បី​ត្រួត​គ្នា ផ្នែក​លើ​ខាង​ឆ្វេង > ចុច​លើ​ជម្រើស RAW DATA ដើម្បី​ដឹង​ពី​លទ្ធភាព​ថ្ម​ចុង​ក្រោយ​បង្អស់​របស់ iPhone។

តាម​រូបភាព លទ្ធភាព​ផ្ទុក​ថាមពល​ថ្ម​ដើម ២៩០០ mAh នៅ​សល់​ប្រមាណ​តិច​ជាង ៩០% (២៦០០ mAh) ប៉ុណ្ណោះ​។

វិធី​ទី​ពីរ​៖ ក្នុង​កម្មវិធី Settings

ចាប់ពី iOS 11.3 ឡើងទៅ អាច​ចូល​ទៅ​កាន់ Settings > Battery > ជ្រើសរើស Battery Health (Beta) នៅ​ជា​ជំនាន់​សាកល្បង បច្ចុប្បន្ន > ត្រង់​ផ្នែក Maximum Capacity នឹង​ឃើញ​តួលេខ​លទ្ធភាព​ផ្ទុក​ថាមពល​ថ្ម គិត​ជា​ភាគរយ​។ បើ​លទ្ធភាព​ផ្ទុក​ថាមពល​ធ្លាក់​ចុះ រយៈពេល​ប្រើប្រាស់​ទូរសព្ទ​ក៏​ខ្លី​តាម​នោះ​ដែរ​។

បើ​តាម Apple គួរ​ពិចារណា​ផ្លាស់ប្ដូរ​ថ្ម​ថ្មី ក្រោយ​លទ្ធភាព​ផ្ទុក​ថាមពល​ថ្ម​ធ្លាក់​ចុះ​តិច​ជាង ៨០% ប្រៀប​នឹង​លទ្ធភាព​ដើម​។ ថ្ម​បាត់បង់​គុណភាព ឬ​លទ្ធភាព​ផ្ទុក​ថាមពល​ថ្ម​ធ្លាក់​ចុះ មាន​កត្តា​ច្រើន​ចូលរួម ក្នុង​នោះ​អ្វី​ដែល​ជា​ចំណុច​ចម្បង​គឺ ការ​ប្រើ​ទូរសព្ទ​ដល់​រលត់​៕

ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់