• 2019-04-12 04:28:06
  • ព័ត៌មាន

​បង្ហាញ​រូបភាព​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ Black Hole ទំហំ​​​ស្មើ​​​ ៣ លាន​ដង​នៃផែនដី​

  • 2019-04-12 04:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​នៃ​តំបន់​ Black Hole ត្រូវ​បាន​គេ​បង្ហាញ​ចេញ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ពី​ការ​សហការ​គ្នា​​រយៈពេល​រាប់​ឆ្នាំ​ រវាង​តារាវិទូ​​ជាង ២០០ នាក់​នៅ​ជុំវិញ​ពិភពលោក។

​Black Hole ដែល​គេ​ថត​បាន​នេះ មាន​​អង្កត់​ផ្ចិត​ទំហំ ៤០ ពាន់​លាន​គីឡូម៉ែត្រ ដែល​ស្មើ​នឹង​ ៣​ លាន​ដង​នៃ​អង្កត់​ផ្ចិត​​ផែនដី ហើយ​វា​មាន​ចម្ងាយ​ ៥០០ លាន​ទ្រីលាន​​គីឡូម៉ែត្រ​ពី​ភព​ផែនដី។ វា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​កញ្ចុំ​​ផ្កាយ​ Messier 87 ជា​កញ្ចុំ​ផ្កាយ​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​​កញ្ចុំ​​ផ្កាយ​ Virgo។

រូបភាព​នេះ​អាច​បង្កើត​ឡើង​បាន​ដោយ​​ពឹង​ផ្អែក​លើ​កែវយឹត​វិទ្យាសាស្ត្រ​​ចំនួន ៨ ​ដែល​​​ដាក់​តាំង​នៅ​លើ​ទីតាំង​ជា​ច្រើន​លើ​ភព​ផែនដី។ សាស្ត្រាចារ្យ​ Heino Falcke ដែល​ជា​អ្នក​​ស្នើ​ឲ្យ​មាន​​ការ​ពិសោធន៍​នេះ​បាន​ឲ្យ​ដឹង​ថា​ ៖ "វា​មាន​​ម៉ាស​មាឌ​ស្មើ​នឹង​ព្រះអាទិត្យ ៦,៥ ពាន់​លាន​ដង។ វា​គឺ​ជា​កំពូល​ Black Hole ដែល​មាន​ទម្ងន់​ធ្ងន់​មួយ​ក្នុង​ចក្រវាល​​”។

ក្នុង​រូបភាព​មាន​បង្ហាញ​អំពី​រង្វង់​ដ៏​ភ្លឺ​មួយ​នៃ​ឧស្ម័ន​ក្ដៅ ដែល​ហូរ​ចូល​ទៅ​ក្នុង​​រង្វង់​កណ្ដាល​ពណ៌​ខ្មៅ។ រង្វង់​នៃ​ពន្លឺ​នេះ​គឺ​ភ្លឺ​ជាង​ពន្លឺ​នៃ​ដួង​តារា​ទាំង​អស់​ក្នុង​កញ្ចុំ​ផ្កាយ​ Messier 87 រួម​បញ្ចូល​គ្នា​ទៅ​ទៀត ហើយ​វា​ជា​ហេតុ​ធ្វើ​ឲ្យ​តារាវិទូ​លើ​ភព​ផែនដី​​អាច​មើល​ឃើញ និង​ថត​វា​បាន៕

​​ចុចអាន៖

ប្រភព៖ petapixel | vox ប្រែ​សម្រួល៖ សុខហេង

មតិយោបល់