- 2019-04-15 06:00:00
- ចំណេះដឹង
ប៉ុន្មានចំណុចអ្នកគួរដឹង ពីផលប៉ះពាល់នៃទូរសព្ទស៊ីមពីរ
- 2019-04-15 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានចំណុចអ្នកគួរដឹង ពីផលប៉ះពាល់នៃទូរសព្ទស៊ីមពីរ
ចន្លោះមិនឃើញ
បច្ចុប្បន្ន ទូរសព្ទស៊ីមពីរ ហាក់មានភាពពេញនិយម ដោយសារងាយស្រួលប្រើ សូម្បីតែ iPhone ជំនាន់ក្រោយ ក៏មានលេចលឺទាក់ទងនឹងការផលិតទូរសព្ទស៊ីមពីរផងដែរ។ ប៉ុន្តែ ការប្រើស៊ីមពីរ អាចប្រឈមនឹងកម្រិតវិទ្យុសកម្មខ្ពស់ បញ្ចេញដោយទូរសព្ទ។
១) រាល់ទូរសព្ទចល័ត បញ្ចេញកម្រិតប្រេកង់វិទ្យុសកម្ម (EMF Radiation) ក្នុងការចាប់យករលកសញ្ញាពីបង្គោលអង់តែន។
២) ពេលប្រើទូរសព្ទស៊ីមពីរ កម្រិតប្រេកង់វិទ្យុសកម្ម (EMF Radiation) មានពីរដង ដោយសៀគ្វីពីរក្នុងទូរសព្ទបន្តសកម្មភាព ព្យាយាមចាប់យករលកសញ្ញាពីបង្គោលអង់តែន។
៣) សូម្បីប្រើត្រឹមស៊ីម ១ លើទូរសព្ទស៊ីមពីរ បន្ទះគ្មានស៊ីម ក៏នៅតែបន្តទំនាក់ទំនងជាមួយអង់តែននៅក្បែរនោះ។ នេះអាចជួយសម្រាប់ Emergency Calls អាច Call ហៅប៉ូលិស ករណីទូរសព្ទអត់សេវា ឬទូរសព្ទមិនអាច Unlock បាន។
៤) ទូរសព្ទស៊ីមពីរ បញ្ចេញកម្រិតវិទ្យុសកម្ម ពីរដងច្រើនជាងទូរសព្ទប្រើស៊ីមមួយ អាចពី ៤០ ទៅ ៨០%។
៥) មិនត្រឹមទាក់ទងនឹងវិទ្យុសកម្មប៉ុណ្ណោះទេ ទូរសព្ទស៊ីមពីរក៏ចំណាយថាមពលថ្មច្រើនផងដែរ ដោយសារថាមពលថ្មត្រូវបានប្រើផ្គត់ផ្គង់សៀគ្វីទាំងពីរក្នុងពេលដំណាលគ្នា។
ទូរសព្ទស៊ីមពីរងាយស្រួលប្រើប្រាស់ តម្លៃសមរម្យ (មិនចាំបាច់មាន Device ពីរ) ប៉ុន្តែ ប្រើថាមពលថ្មច្រើន និងបន្ថយល្បឿនដំណើរការ៕