• 2019-04-12 03:03:51
  • ព័ត៌មាន

PUBG ត្រូវ​ដាច់​ឆ្នាំង​បាយ​ក្នុង​ប្រទេស​មួយ​ទៀត

  • 2019-04-12 03:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ និង​អាណាព្យាបាល​ក្នុង​ប្រទេស​នេប៉ាល់​ ​បាន​ព្រួយ​បារម្ភ​ជា​ខ្លាំង​ថា​ក្មេងៗ និង​យុវវ័យ​ អាច​ញៀន​នឹងហ្គេម​ PUBG ខ្លាំង​ ដោយ​ហេតុ​នេះ ​​ការ​​បិទ​ហ្គេម​ PUBG ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​នេះ។

​​​​​​​​​​​​​​​​​ក្រោម​សំណើ​របស់​សហព័ន្ធ​ស៊ើបអង្កេត​របស់​ប្រទេស​នេប៉ាល់​ អាជ្ញាធរ​ទូរគមនាគមន៍​របស់​នេប៉ាល់​ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត, ក្រុមហ៊ុន​ទូរសព្ទ និង​ក្រុមហ៊ុន​ Network ឲ្យ​បិទ​ការ​ត​ភ្ជាប់​ជា​មួយ PUBG។

​ក្រៅ​ពី​នេប៉ាល់​ ប្រទេស​​ឥណ្ឌា​​ក៏​ព្រួយ​បារម្ភ​ពី​ក្មេងៗ​ទាក់ទង​នឹង​ការ​លេង​ហ្គេម​នេះ​ដែរ។ រដ្ឋ​ Gujarat ក្នុង​ប្រទេស​ឥណ្ឌា​ បាន​ហាម​មិន​​ឲ្យ​​មាន​ការ​លេង​ហ្គេម​បាញ់​ប្រហារ​នេះ ​ហើយ​​មាន​មនុស្ស​ច្រើន​នាក់​​បាន​ចាប់​ខ្លួន​ដោយ​សារ​លេង​ហ្គេម​​ដែល​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​នេះ៕​​

ចុចអាន៖

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់