• 2019-04-12 02:28:44
  • ព័ត៌មាន

អ្នក​បង្កើត​ Xiaomi យក​រង្វាន់ ១ ពាន់​លាន​ដុល្លារ ទៅ​ធ្វើ​រឿង​ល្អ​មួយ​​​​​​​​​

  • 2019-04-12 02:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Xiaomi លោក Lei Jun ​បាន​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​គិត​ជា​សាច់​ប្រាក់​ប្រមាណ ៧៣៥ លាន​ផោន​ឬ​ជិត ១ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ការ​ទូទាត់​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ ២០១៨។

Xiaomi បាន​សម្រេច​ផ្តល់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ក្រោយ​លោក Lei បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ជួយ​ជ្រោមជ្រែង​ក្រុមហ៊ុន​អស់​រយៈ​ពេល​ជាង ៨ ឆ្នាំ​មក​ហើយ។ រង្វាន់​នោះ​ត្រូវ​បាន​គិត​ជា​ភាគហ៊ុន​ដែល​មាន​ចំនួន ៦៣៦,៦ លាន​ហ៊ុន ស្មើ​នឹង​ទឹក​ប្រាក់ ៧,៥៤ ពាន់​លាន​ដុល្លារ​ហុងកុង​ឬ ៩៦១ លាន​ដុល្លារអាមេរិក

ប៉ុន្តែ​តាម​ការ​សន្យា​របស់​ Lei គឺ​ទឹក​ប្រាក់​ទាំង​អស់​នឹង​បង្វែរ​ទៅ​ជួយ​ការងារ​សប្បុរសធម៌ ក្រោយ​កាត់​ស៊ីសង​ថ្លៃ​ពន្ធ​រួចរាល់។ ទំហំ​ប្រាក់​ប៉ុណ្ណេះ​ត្រឹម​តែ​មួយ​ផ្នែក​តូច ព្រោះ​តាម​របាយការណ៍​ពី Forbes លោក Lei មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១ ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC | CNN ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់