• 2019-04-11 09:36:00
  • ព័ត៌មាន

​ផ្ទួន​ៗ​គ្នា​ម្ល៉េះ​!​ ២ នាក់ទៅទិញ​ទូរសព្ទ Huawei​ ក្នុង​ហាង​តែមួយ​ ​ឈ្នះ​រង្វាន់​ដូចគ្នា ​

  • 2019-04-11 09:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Huawei​ ​បាន​រក​ឃើញ​អតិថិជន​ដែល​មានសំណាង​បី​រូប​ទៀតហើយ​ ​ពី​ការ​ចាប់​រង្វាន់​លើក​ទី​បួន​ ​ប្រូ​ម៉ូ​សិន​ ​ទិញ​ ​Huawei​ ​អេ​ ​7​ ​ឈ្នះ​ ​Mazda​ ​2​ ​ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​ ​Soriya​ ​Center​ ​Point​ ​កាលពី​ថ្ងៃ​ ​5​ ​មីនា​ ​សប្តាហ៍​មុន​។​ ​អតិថិជន​ដែល​មានសំណាង​ទាំង​បី​រូប​នៅក្នុង​សប្តាហ៍​នេះ​ ​គឺ​សុទ្ធតែ​ជា​អតិថិជន​ដែល​ទិញ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​អេ​ ​7​។​

​អតិថិជន​ឈ្មោះ​ ​ជីន​ ​ទិញ​ពី​ហាង​ ​ទី​សារិ​ទ្ធ​ ​2​ ​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ ​Zoomer​ ​X​ ​1​ ​រង្វាន់​ ​ចំណែក​ឯ​អតិថិជន​ឈ្មោះ​ ​ឈុន​ ​យ៉ា​នី​ ​ដែល​បាន​ទិញ​ពី​ហាង​ ​Amazon​ ​បាន​ឈ្នះ​ទូរទស្សន៍​ ​Smart​ ​TV​ ​43​ ​អ៊ីញ​ ​1​ ​រង្វាន់​ ​និង​ទូរទស្សន៍​ ​Smart​ ​TV​ ​43​ ​អ៊ីញ​ ​មួយ​រង្វាន់​ទៀត​បាន​ទៅលើ​ ​អតិថិជន​ឈ្មោះ​ ​ហេង​ ​សីហា​ ​ដែល​បាន​ទិញ​ពី​ហាង​ ​ទី​សារិ​ទ្ធ​ ​2​។​

​អស់​ទាស់​ហ្មង​!​ ​ការ​ចាប់ឆ្នោត​លើក​នេះ​​អតិថិជន​របស់​ ​Huawei​ ​ដល់ទៅ​ពីរ​រូប​​ដែល​ទិញ​ពី​ហាង​ ​ទី​សារិ​ទ្ធ​ ​2​ ​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ផង​ ​និង​ទូរទស្សន៍​។​ ​

​ក្នុង​ការ​ចាប់ឆ្នោត​លើក​ទី​បួន​នេះ​ ​មាន​អតិថិជន​សំណាង​ជាច្រើន​រូប​ដែល​មិនបាន​លើក​ទូរសព្ទ​របស់​ក្រុមហ៊ុន​នៅពេល​កំពុង​ផ្សាយ​ផ្ទាល់​ ​និង​មួយចំនួន​ទៀត​ ​ដាក់លេខ​ទូរសព្ទ​មិនបាន​ត្រឹមត្រូវ​។​ ​ដូច្នេះ​បន្ទាប់ពី​ការ​ទំនាក់ទំនង​ទៅ​បីដង​ ​មិន​មានការ​ឆ្លើយតប​ ​ក្រុមហ៊ុន​បាន​ធ្វើការ​ចាប់​រង្វាន់​រក​អតិថិជន​សំណាង​ថ្មី​បន្ត​ទៀត​។​ ​ការ​ចាប់ឆ្នោត​លើក​នេះ​ ​ហាក់បីដូចជា​មាន​ភាពស្វិត​ស្វាញ​ណាស់​ទម្រាំតែ​បាន​អតិថិជន​សំណាង​ទាំង​បី​រូប​នេះ​។

​ក្រៅពី​ការ​ចាប់​រង្វាន់​លើក​ទី​បួន​នេះ​ ​យើង​ក៏​មានការ​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​បាន​ឈ្នះ​កាលពី​លើក​ទីបី​ផង​ដែរ​។​ ​ក្រុមហ៊ុន​បាន​ដឹក​ម៉ូតូ​ ​Zoomer​ ​X​ ​1​ ​រង្វាន់​ ​ទៅ​ប្រគល់​ជូន​អតិថិជន​ឈ្មោះ​ ​ពៅ​ ​ស្រ​និច​ ​ដល់​ផ្ទះ​តែម្តង​នៅ​ក្រុង​ ​ ​ ​តាខ្មៅ​។​ ​ដំបូង​ឡើយ​ ​កញ្ញា​ហាក់បីដូចជា​មិនសូវ​ជឿ​ថា​ ​មានសំណាង​ឈ្នះ​រង្វាន់​នេះ​សោះ​ ​នៅពេល​ក្រុមហ៊ុន​ធ្វើការ​ទំនាក់ទំនង​ទៅ​ ​ប៉ុន្តែ​បន្ទាប់ពី​បាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ ​Facebook​ ​Page​ ​របស់​ ​Huawei​ ​រួច​ ​ទើប​កញ្ញា​ជឿជាក់​ថា​បាន​ឈ្នះ​ពិតប្រាកដ​មែន​។

​មិន​តែប៉ុណ្ណោះ​ ​ក្រុមហ៊ុន​ក៏បាន​អញ្ជើញ​អតិថិជន​ពីរ​រូប​ ​គឺ​លោក​ ​Jackson​ ​និង​បងប្រុស​ ​សុ​ផា​ ​ដែល​បាន​ឈ្នះ​ទូរទស្សន៍​មក​ប្រគល់​រង្វាន់​ផង​ដែរ​។​ ​ពួកគាត់​ក៏​មិន​ខុសពី​កញ្ញា​ ​ពៅ​ស្រ​និច​ដែរ​ ​ដំបូង​ឡើយ​ពួកគាត់​មិនសូវ​ជឿ​នោះ​ទេ​ ​ហើយ​ពួកគេ​ពិតជា​មាន​អារម្មណ៍​រំភើប​ ​សប្បាយរីករាយ​ជា​ខ្លាំង​ ​ដែល​បាន​ឈ្នះ​រង្វាន់​នេះ​។

​ដើម្បី​ឆ្លើយតប​និង​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​អតិថិជន​ ​ក្រុមហ៊ុន​ក៏​បន្ថែម​ការ​ចាប់ឆ្នោត​បួន​លើក​ទៀត​ ​និង​រង្វាន់​បន្ថែម​ ​ពោល​គឺ​ការ​ចាប់ឆ្នោត​សរុប​មាន​រហូតដល់​ ​9​ ​ដង​។​ ​ការ​ចាប់ឆ្នោត​ចាប់ពី​ការ​លើក​ទី5​ ​ដល់​ការ​ចាប់​លើក​ទី​ ​8​ ​ក៏​ជា​ការ​ចាប់​បី​រង្វាន់​គឺ​ ​ម៉ូតូ​ ​1​ ​គ្រឿង​ ​និង​ ​ទូរទស្សន៍​ ​2​ ​រង្វាន់​ ​ក្នុង​មួយ​លើ​កៗ​ ​ដូចគ្នា​ ​ដែល​ធ្វើឡើង​រៀងរាល់​ពីរ​ ​សប្តាហ៍​ម្តង​។​ ​ការ​ចាប់​រង្វាន់​ធំ​ចុងក្រោយ​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​28​ ​ខែ​ ​កក្កដា​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ ​MYTV​ ​ក្នុង​កម្មវិធី​ ​A1​ ​Concert​ ​និង​ ​Facebook​ ​Page​ ​ផ្លូវការ​របស់​ ​Huawei​ ​Mobile​,​ ​Mazda​ ​Cambodia​ ​និង​ ​MYTV​។​

​កាន់តែ​ពិសេស​ទៅទៀត​នោះ​ ​អតិថិជន​ដែល​ទិញ​ ​Huawei​ ​អេ5s​ ​និង​ ​Huawei​ ​P30​ ​Lite​ ​ក៏​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​ផង​ដែរ​។​ ​ដូចច្នេះ​ ​អ្នក​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ណាមួយ​ ​ក្នុងចំណោម​ម៉ូដែល​ទាំង​ប្រាំ​ ​ដូចជា​ ​Huawei​ ​អេ​ ​7​,​ ​nova​ ​3​ ​Lite​,​ ​nova​ ​3i​,​ ​nova3​,​ ​អេ5s​ ​ឫ​ ​P30​ ​Lite​ ​ហើយ​បំពេញ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​ ​ដូចជា​ឈ្មោះ​ ​លេខទូរសព្ទ​ ​លើ​ប័ណ្ណធានា​សន្លឹក​ ​(​Dealer​ ​Copy​)​ ​ហើយ​យក​ទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​៕

​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​អេ​ ​7​ ​មានតម្លៃ​ត្រឹមតែ​ ​$​189​,​ ​nova3​ ​Lite​ ​តម្លៃ​ ​$​259​,​ ​nova3i​ ​តម្លៃ​ ​$​299​,​ ​nova3តម្លៃ​ ​$​469​,​ ​អេ​ ​5s​ ​តម្លៃ​ ​$​159​ ​និង​ ​P30​ ​Lite​ ​តម្លៃ​ ​$​339​។​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​៕

អត្ថបទ៖ រក្សា

មតិយោបល់