• 2019-04-11 08:30:00
  • ព័ត៌មាន

នឹកដើម​ដង្ហើម​ដល់​ ​Reno​ ​បង្ហាញខ្លួន​ជា​ផ្លូវការ​ហើយ​!​

  • 2019-04-11 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នឹកដើម​ ​ដង្ហើម​ដល់​មែន​!​ ​ជជែកគ្នា​មិនទាន់​ចប់​ផង​ស្រួលបួល​ផង​ ​ស្រាប់តែ​ព័ត៌មាន​ស្តី​ពី​ ​OPPO​ ​Reno​ ​ដ៏​ទាក់ទាញ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ហើយ​នៅក្នុង​កម្មវិធី​សម្ពោធ​ ​(​Launch​ ​Event​)​ ​នៅ​ទីក្រុង​សៀងហៃ​។​

​អ្វី​ៗ​ទាំងអស់​ដែល​បាន​កើតឡើង​នា​ពេលនេះ​ ​ហាក់បីដូចជា​ការ​ផ្តល់ ​​ចំលើយ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​តែង​មាន​ចំងល់​ចំពោះ​វត្តមាន​របស់​វា​ ​ជា​ពិ​សេ​សស​ម្រាប​វ់​អ្នក​ដែល​និយម​ដេញ​ស៊េរី​ទូរស័ព្ទ​វៃឆ្លាត​ពិតជា​មិន​ខកបំណង​ទេ​ ​ព្រោះតែ​រូបរាង​ ​OPPO​ ​Reno​ ​កាន់តែ​ប្លែក​ ​និង​ ​គុណភាព​កាន់តែ​កប់​ស៊េរី​តែម្តង​ជាង​ម៉ូ​ឌែ​លមុនៗ​ទៅទៀត​។​

​យោង​តាម​ព័ត៌មាន​បរទេស​ជាច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញថា​ទូរស័ព្ទ​វៃឆ្លាត​ ​OPPO​ ​Reno​ ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ​គឺ​ប្រភេទ​ ​Renoធម្មតា​ ​មាន​ចំនួន៤ពណ៌​ ​និង​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​មាន​ពីរ​ពណ៌​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។​ ​

ម៉ូ​ឌែល​របស់​ ​OPPO​ ​ចុងក្រោយ​នេះ​បាន​ប្តូរ​ ​Style​ ​Logo​ ​ផ្នែក​ខាងក្រោយ​មក​ជា​ផ្តេក​ស្របគ្នា​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទាំងអស់​ ​និង​មាន​ ​Font​ ​មូល​ស្អាត​ជាង​មុន​ ​ដែល​មើលទៅ​ប្លែក​ម្យ៉ាងដែរ​។​ ​ហើយ​បើ​យើង​ក្រ​លេ​ក​មើ​លម៉ូ​ឌែល​ ​Renoធម្មតា​ទាំង៤ពណ៌​វិញ​ពិតជា​ទាក់ទាញ​របស់​គេ​មែន​ ​សឹងតែ​អាច​និយាយ​បាន​ថា​មនុស្ស​គ្រប់​វ័យ​អាច​ប្រើ​វា​បាន​ទាំងអស់គ្នា​ ​មិន​ចាំបាច់​គិត​ច្រើន​នោះ​ឡើយ​។​

​ចំណែក​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​វិញ​ ​ដឹង​តែ​មិនបាច់​ថ្លែង​ទេ​ ​ធានា​ថា​ពេញចិត្ត​ស្តូក​សម្រាប់​ក្រុម​អ្នកជំនាញ​ថតរូប​ ​ឬ​ ​Professional​ ​Photographers​ ​គឺថា​កប់​ខ្លាំង​ណាស់​ ​Zoom​ ​យ៉ាងម៉េច​ក៏​នៅតែ​មិន​បែក​គុណភាព​រូប​ដែរ​ ​ថត​បាន​កាន់តែ​ស្អាត​ ​និង​ថត​កាន់​ច្បាស់​តែម្តង​។​ ​អ្វី​ដែល​សំខាន់​នោះ​ ​គឹ​ការរចនា​រូបរាង​របស់​ ​OPPO​ ​Reno​ ​ត្រូវ​បាន​គេ​ធ្វើឡើង​យ៉ាង​យកចិត្ត​ទុកដាក់​ ​និង​ព្រិ​ត​ព្រាង​បំផុត​ ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​មិនធ្លាប់​មាន​ពីមុន​មក​ ​ព្រម​ទាំង​សោភ័ណ្​ឌ​ភាព​ដ៏​ទាក់ទាញ​ខ្លាំង​ណាស់​សម្រាប់​ស្រទាប់​យុវវ័យ​ ​និង​ ​មជ្ឈឹ​ម​វ័យ​ ​។​ ​

OPPO​ ​Reno​ ​នៅតែ​ប្រើ​ក្រ​យ៉ៅ​ដៃ​ស្កេន​នៅ​លើ​អេក្រង់​លាត​ពេញ​ដដែល​ ​រចនា​ពណ៌​បែប​ ​Gradient​ ​ប៉ុន្តែ​អ្វី​ដែល​ប្លែក​ខ្លាំង​នោះ​ ​គឺ​ ​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​និង​​កាមេរ៉ា​បង្កប់ខ្លួន​ ​បែប​ត្របក​ផ្លិត​ ​មើលទៅ​ឡូយ ​និង​​ប្លែក​តែម្តង​ ​គ្រាន់តែ​ឃើញ​រូបភាព​របស់​វា​ភ្លាម​ ​ស្រ​ម៉ៃ​ចង់​ប្រើ​តែម្តង​។​

​ដូច្នេះ​យើងខ្ញុំ​សុំ​បញ្ឈប់​ស្រមើ​ស្រ​ម៉ៃ​ត្រឹមនេះ​ ​ហើយ​សាក​ចូលរួម​ទាយ​ទាំងអស់គ្នា​ថា​ ​OPPO​ ​Reno​ ​នឹង​មកដល់​ប្រទេស​កម្ពុជា​យើង​ឬ​អត់​?​ ​ហើយ​ប្រសិន​មក​មែន​ ​មកដល់​នៅពេល​ណា​?​ ​ហើយ​តើ​វា​នឹង​មក​ទាំងពីរ​ប្រភេទ​ហ្នឹង​ ​ឬ​ ​យ៉ាងណា​?​ ​មាន​អ្នកណា​ដឹង​អត់​ជួយ​ប្រាប់​គ្នា​ផង​?​

អត្ថបទទាក់ទង៖

​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់