• 2019-04-11 08:10:00
  • គន្លឹះ

រន្ធ​តូចៗ​​លើ​កាស​ iPhone ពិសេស​យ៉ាង​នេះ​ ទើប​ម្នាក់ៗចង់​បានតែ​កាស​ហ្សីន​​

  • 2019-04-11 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រហែល​ជា​សង្កេត​ឃើញ​ថា​នៅ​លើ​កាស​​របស់​ iPhone មាន​រន្ធ​តូចៗ​ចំនួន​បី។ មាន​ហេតុផល​ពិសេស​ ដែល​ធ្វើ​ឲ្យ​ Apple បង្កើត​រន្ធ​កាស​នេះ​។

កាស​ iPhone មាន​បំពាក់​នូវ​ Speaker តូចៗ​នៅ​ផ្នែក​ខាង​ក្នុង​នៃ​កាស​ ហើយ​ Speaker ​នេះ​មាន​តួនាទី​បង្កើត​​រំ​ញ័រ​​ ដល់​សន្ទះ​រាង​កោង​នៃ​កាស​​ដែល​មាន​បំពាក់​​ដោយ​​មេ​ដែក​អគ្គិសនី។ ដំណើរ​ការ​នេះ​បាន​រុញ​ច្រាន​រលក​សំឡេង​ចូល​ទៅ​ក្នុង​ខ្យល់ បង្កើត​បាន​ជា​សំឡេង​។ ប៉ុន្តែ​រំ​ញ័រ​នៃ​​សន្ទះ​រាង​កោង​​អាច​បង្កើត​ជា​សម្ពាធ​បាន​ ដែល​ធ្វើ​ឲ្យ​ Speaker ពិបាក​បង្កើត​រំ​ញ័រ។

Apple បាន​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​បំពាក់​រន្ធ​តូចៗ​នៅ​លើ​កាស​ ដែល​អនុញ្ញាត​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ ទប់​ស្កាត់​មិន​ឲ្យ​កើត​មាន​សម្ពាធ អនុញ្ញាត​ឲ្យ​ Speaker នៃ​កាស​​ញ័រ​បាន​ដោយ​សេរី។ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​កាស​ iPhone បញ្ចេញ​សំឡេង​បាន​ពីរោះ​ និង​មាន​សំឡេង​បាស​ងំ​ថែម​ទៀត​ផង៕​​​​​​​​​

ទស្សនាវីដេអូសំគាល់លក្ខណៈរន្ធ​តូចៗ​​លើ​កាស​ iPhone

ប្រភព៖ YouTube អត្ថបទ៖ សុខហេង

មតិយោបល់