• 2019-04-11 02:35:00
  • ព័ត៌មាន

អត់​ហត់​រើស​ច្រើន! ល្ហិចល្ហៀង iPhone XI|XI Max និង XR (2019) សុទ្ធ​តែ​ប្រើ​កាមេរ៉ា ៣ គ្រាប់

  • 2019-04-11 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ឲ្យ​ដឹង​ថា iPhone ទាំង​បី​ម៉ូឌែល​ឆ្នាំ ២០១៩ នេះ​ដោយ​មាន iPhone XI, iPhone XI Max និង iPhone XR (2019) សុទ្ធសឹង​ប្រើប្រាស់​កាមេរ៉ា​ខាង​ក្រោយ​ចំនួន ៣ គ្រាប់។

ក្រុម​ការងារ​ខ្លាំង​ខាង​ព្យាករណ៍​ផលិតផល Apple ឲ្យ​ឈ្មោះ​ថា @OnLeaks បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​មិន​បង្ហើប​ឈ្មោះ​មួយ​ដែល​ជឿ​ថា iPhone សេរ៊ិ​ក្រោយ​ទាំង ៣ ម៉ូឌែល​នឹង​បំពាក់​កាមេរ៉ា​ក្រោយ ៣ គ្រាប់​ដូចៗ​គ្នា ប៉ុន្តែ​ខុស​ត្រង់​ពីរ​ម៉ូឌែល​មាន iPhone XI និង XI Max ​ប្រើ​តួ​ក្រោយ​ស្រោប​កញ្ចក់ ហើយ​ XR ប្រើ​តួ​អាលុយមីញ៉ូម​ធម្មតា។

ការ​ប៉ាន់ប្រមាណ​នេះ​ក៏​ទំនង​ជា​អាច​ធ្វើ​ទៅ​បាន ដោយ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន គួប​ផ្សំ​ការ​ប្រកួតប្រជែង​ខ្ពស់​ធៀប​នឹង​គូ​ប្រជែង ខណៈ​ក្រុមហ៊ុន​នីមួយៗ​បាន​ដុតដៃដុតជើង​ផលិត​ស្មាតហ្វូន​កាមេរ៉ា ៣ គ្រាប់​រាប់​តាំង​ពី​ម៉ូឌែល​ធុន​កណ្តាល​ដល់​ធុន​ខ្ពស់។ បែប​នេះ​បើ Apple ចង់​បង្កើន​តួ​លេខ​លក់ នោះ​ជម្រើស​ការ​ច្នៃ​បន្ថែម​កាមេរ៉ា​ក្រោយ​អាច​ជា​ចំណុច​រសើប​មួយ​ក្នុង​ការ​ទាក់​ចិត្ត​អតិថិជន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់