• 2019-04-10 09:46:00
  • ព័ត៌មាន

​បច្ចេកវិទ្យា​ទំនើប​មួយ ជួយឲ្យអ្នក IT កាន់ផ្នែក ​Data​ ​Center​ លែងសូវឈឺក្បាល

  • 2019-04-10 09:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​Proseth​ ​Solutions​ ​ជា​ក្រុមហ៊ុន​មួយ​ដែល​ឈានមុខ​គេ​ខាង​ផ្នែក​ប្រឹក្សា​យោបល់​ ​និង​ដំណោះស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​សហការ​ជាមួយ​និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ចំនួន​ពីរ​គឺ​៖​ ​ក្រុមហ៊ុន​ ​Cisco​ ​ហើយ​ ​និង​ក្រុមហ៊ុន​ ​Veeam​ ​ដើម្បី​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​ ​“​ ​Modernized​ ​Infrastructure​ ​and​ ​Business​ ​Continuity​ ​“​។

Disaster​ ​Recovery​ ​Solution​ ​ជាមួយ​ ​Veeam​ ​Software​ ​ដែល​អាច​អោយ​អ្នក​ ​IT​ ​មានការ​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទៅលើ​ ​Infrastructures​ ​និង​ការ​ការពារ​ទៅ​លី​ប្រព័ន្ធ​ទិន្នន័យ​បាន​ខ្ពស់​ ​គឺ​វា​អាច​ជួយ​អោយ​ ​IT​ ​អាច​ ​Recover​ ​System​ ​ត្រលប់​មកវិញ​បាន​លឿន​ ​Support​ ​ជាមួយ​និង​ប្រភេទ​កម្ម​វិ​ធី​ផ្សេង​ៗ​ដែល​អតិថិជន​មាននៅ​ក្នុង​ ​Data​ ​Center​ ​ស្រាប់​ផង​ដែរ​។​

​លោក​ ​សំ​ ​សុខ​នាង​ ​(​Business​ ​Development​ ​Manager​)​ ​ក្រុមហ៊ុន​ ​Proseth​ ​Solutions​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​សេ​ដ្ធ​កិច្ច​បែប​ឌីជីថល​មានការ​រីកចម្រើន​ខ្លាំង​ដែល​នាំ​អោយ​មានការ​ផ្លាស់​ប្តូរ​គំរូ​អាជីវកម្ម​និង​បង្កើត​នូវ​តម្រូវ​កា​រថ្មីៗ​សម្រាប់​វិស័យ​ ​IT​។​ ​ដើម្បី​ពន្លឿន​ល្បឿន​អាជីវកម្ម​ ​និង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ ​IT ត្រូវតែ​មាន​តួនាទី​សំខាន់​នៅក្នុង​អាជីវកម្ម​ដើម្បី​ច្នៃប្រឌិត​ ​នាំ​យក​កម្ម​វី​ធី​ថ្មី​ៗ​ចូល​ទៅ​ក្នុង​ទីផ្សារ​អោយ​បាន​លឿន​ ​ផ្តល់​ជូន​នូវ​តំរូវការ​ ​និង​បទ​ពិសោធ​ន៍​ថ្មី​ៗ​ដែល​ធ្វើអោយ​អតិថិជន​ពេញចិត្ត​។​ ​ដើម្បីអោយ​សម្រេច​បាន​នូវ​គោលដៅ​ទាំងអស់​នេះ​ ​ITត្រូវតែ​មានលទ្ធភាព​ ​ក្នុង​ការ​ដាក់​ពង្រាយ​ហេ​ដ្ឋា​រចនា​សម្ព័ន​ ​និង​កម្មវិធី​អោយ​បាន​រហ័ស​។ ​សិក្ខាសាលា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ០៥​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​នៅ​សណ្ឋាគារ​ ​Sofitel​ ​Phnom​ ​Penh​ ​Phokeethra​ ​Hotel​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ ​និង​អតិថិជន​តាម​បណ្ដា​ស្ថាប័ន​នានា​ជាច្រើន​។​

​លោក​ ​សំ​ ​សុខ​នាង​ ​បាន​បន្ត​ទៀត​ថា​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ជា​លក្ខណៈ​ ​Traditional​ ​បាន​បង្ក​ផល​លំបាក​ជាច្រើន​ដល់​ ​IT​ ​ទាំង​ការគ្រប់គ្រង​ទៅលើ​ ​Hardware​ ​និង​ ​Service​ ​ផ្សេង​ៗ​មួយចំនួន​។​ ​Traditional​ ​Data​ ​Center​ ​មានការ​ចំណាយ​ច្រើន​ ​មិន​អាច​បត់បែន​បាន​ ​ពិបាក​ក្នុង​ការពង្រីក​បន្ថែម​ ​ហើយ​ជា​រឿយ​ៗ​វា​ត្រូវការ​អ្នកជំនាញ​តាម​ផ្នែក​នី​មួយ​ៗ​ច្រើន​ ​ដែល​ជា​លទ្ធផល​នាំ​អោយ​មានការ​ស្មុគស្មាញ​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ ​និង​ប្រតិបត្តិ​ការ​ ​នឹង​មាន​ភាពយឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ ​ព្រមទាំង​កម្មវិធី​របស់​ ​IT​។​

​ដូចនេះ​ហើយ​ទើប​ក្រុមហ៊ុន​ ​Proseth​ ​Solutions​ ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​ដែល​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ ​Cisco​ ​និងVeeam​។​

​-​ Mr​.​ ​Jarut​ ​Nakaramaleerat​ ​(​ ​Data​ ​Center​ ​Sale​ ​Manager​)​ ​តំណាង​អោយ​ក្រុមហ៊ុន​ ​Cisco​ ​បាន​លើ​ក​យក​ប្រ​ធា​ប​បទ​ចំនួន​ពីរ​មក​ធ្វើ​បទ​បង្ហាញ​គឺ​៖​ ​Modernize​ ​your​ ​server​ ​&​ ​storage​ ​infrastructure​ ​with​ ​HCI​ ​និង​ ​Involving​ ​your​ ​networking​ ​with​ ​SDN​ ​ដែល​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​(​Cisco​ ​hyperflex​ ​and​ ​Cisco​ ​ACI​)​ដែល​ជំនួស​អោយ​បច្ចេក​វិទ្យា​ចាស់​ៗ​មួយចំនួន​ដែល​អាច​ជួយ​សម្រួល​ដល់​ការងារ​របស់​អ្នក​ ​IT​ ​ទាំង​ការគ្រប់គ្រង​ ​ទាំង​ការ​ ​Deploy​ ​Application​ ​Infrastructure​ ​អោយ​មាន​ភាព​រហ័ស​ ​និង​ភាព​ងាយស្រួល​ ​ព្រមទាំង​អាច​បន្ថែម​ ​Infrastructure​ ​បន្ថែម​ទៀត​បាន​នៅពេល​ដែល​អាជីវកម្ម​របស់​គាត់​មានការ​រីកចម្រើន​នា​ពេល​ខាងមុខ​បាន​យ៉ាង​ងាយស្រួល​។

​-​ Mr​.​ ​Tanawit​ ​Chansuchai​ ​(​System​ ​Engineer​)​ ​តំណាង​អោយ​ក្រុមហ៊ុន​ ​Veeam​ ​បាន​លើ​ក​យក​ប្រ​ធា​ប​បទ​មួយ​ធ្វើ​បទ​បង្ហាញ​គឺ​៖​ ​Make​ ​high​ ​availability​ ​on​ ​modernized​ ​infrastructure​ ​by​ ​Veeam​ ​Software​ ​គឺ​លោក​ធ្វើការ​បង្ហាញ​ជូន​ជាមួយ​និង​ ​Disaster​ ​Recovery​ ​Solution​ ​ជាមួយ​ ​Veeam​ ​Software​ ​ដែល​អាច​អោយ​អ្នក​ ​IT​ ​មានការ​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទៅលើ​ ​Infrastructures​ ​និង​ការ​ការពារ​ទៅ​លី​ប្រព័ន្ធ​ទិន្នន័យ​បាន​ខ្ពស់​ ​គឺ​វា​អាច​ជួយ​អោយ​ ​IT​ ​អាច​ ​Recover​ ​System​ ​ត្រលប់​មកវិញ​បាន​លឿន​ ​Support​ ​ជាមួយ​និង​ប្រភេទ​កម្ម​វិ​ធី​ផ្សេង​ៗ​ដែល​អតិថិជន​មាននៅ​ក្នុង​ ​Data​ ​Center​ ​ស្រាប់​ផង​ដែរ​។​

​ជាចុងក្រោយ​នេះ​ ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​អព្ជើាញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅក្នុង​សិក្ខាសាលា​នេះ​ ​ហើយ​សង្ឃឹមថា​អតិថិជន​និង​ទទួល​បាន​នូវ​ចំ​នេះ​ដឹង​ថ្មី​ៗ​ ​រួម​ជាមួយ​បច្ចេក​វិទ្យា​ទំនើប​ៗ​របស់​ក្រុមហ៊ុន​ ​Cisco​ ​និង​ក្រុមហ៊ុន​ ​Veeam​ ​ដែល​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ ​ក្នុង​ការ​ជួយ​បង្កើន​អាជីវកម្ម​អោយ​កាន់តែ​រីក​ចំរើន​៕​ ​ ​

សិក្ខាកាម មកចូលរួមសាលា​ស្ដីពី​ ​“​​Modernized​ ​Infrastructure​ ​and​ ​Business​ ​Continuity​“​

អត្ថបទ៖ រក្សា

មតិយោបល់