• 2019-04-11 01:00:00
  • ព័ត៌មាន

​អ្នក IT ​នៅ​វៀតណាម ចង់​ប្ដូរ​ការងារ​ភ្លាមៗ​ ព្រោះ​ហេតុផល​ធំ​មួយ

  • 2019-04-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ជំនាញ​ផ្នែក IT ​នៅ​ប្រទេស​វៀតណាម​លើស ៦០% ចង់​ផ្លាស់​ប្ដូរ​ការងារ​របស់​ខ្លួន​បន្ទាប់​ពី​រយៈពេល ៦ ខែ​ក្រោយ​ចប់​ដំណាក់កាល​សាកល្បង(Probation)។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​ឆ្នាំ​ដោយ VietnamWorks។

រូបតំណាង ​អ្នក​ជំនាញ​ផ្នែក IT ​នៅ​ប្រទេស​វៀតណាម​លើស ៦០% ចង់​ផ្លាស់​ប្ដូរ​ការងារ​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​ធ្វើ​ការ​ Surveyសាក​សួរ​ផ្ទាល់តាម​រយៈ​សំណួរ ៩ ខុស​គ្នា​ ​ពេល​បាន​ចម្លើយ​មក​គឺ​ក្នុង​ចំណោម​បុគ្គលិក​​ពេញ​សិទ្ធ ១០០ នាក់​មាន ៤ នាក់​ដែល​ចង់​ប្ដូរ​ការងារ​ទៅ​ជំនាញ​ផ្សេង​វិញ ​ព្រោះ​តែ​រឿង​ប្រាក់ខែ​តិច​ពេក។

​ចម្លើយ​ដ៏​ចាក់ដោត​មួយ​គឺ អ្នក​ IT វៀតណាម​ ៤៧,៥% ​ចង់​បាន​ប្រាក់​ខែ​​ ស្ថិត​ចន្លោះ​ពី ៣០០ ទៅ ១០០០ ដុល្លារ។

​ដោយ​ឡែក​សំនួរ​ផ្សេង​ទៀត​ដូចជា ចង់​ឡើង​ជា​បុគ្គលិក​ពេញ​សិទ្ធ(១៥,៧%) ​ចង់​ធ្វើការ​ក្នុង​បរិយាកាស​បែប​ថ្មី(១០%) ​ចង់​ប្ដូរ​អាជីព(៨,១%) ​ចង់​ទទួល​បាន​អត្ថប្រយោជន៍​ប្រសើរ​ជាង​មុន(៥,២%) ​ការងារ​គួរ​ឲ្យ​ធុញ(៣,៩%) សប្បាយ​ចិត្ត​ធ្វើការ​ជាមួយ​មេ​(៣,៦%) ​កន្លែង​ធ្វើការ​ឆ្ងាយ​ពេក(២,៣%) ​ចង់​ឡើង​ប្រាក់​ខែ(១,៦%)។

​ជា​ឧទាហរណ៍ ​អ្នក​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី(Senior developers) នៅ​ទីក្រុង​ហាណូយ ទទួល​បាន​ប្រាក់​ខែ​ត្រឹម​តែ ១ ០៩៨ ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​រំពឹង​ទុក​របស់​ពួក​គេ ថា​នឹង​អាច​​ទទួល​បាន ១ ៥៦៣ ដុល្លារ​ក្នុង​មួយ​ខែ។ ចំណែក​តួនាទី​ជា IT Manager ​ទទួល​បាន​ត្រឹម ១ ៥៥០ ខណៈ​ដែល​ការ​រំពឹង​ទុក​របស់​ពួក​គេ ថា​នឹង​អាច​​ទទួល​បាន ២៦២៥ ដុល្លារ​ក្នុង​មួយ​ខែ។

​រី​ឯ​សំណួរ​ពាក់ព័ន្ធ​នឹង ​ប្រាក់​លើក​ទឹក​ចិត្ត មាន​អ្នក​មិន​ពេញ​ចិត្ត ២៨,៩% និង ២៥% ​ក្នុង​ចំណោម​បុគ្គលិក ១០០០ នាក់​និយាយ​ថា ​ប្រភេទ​ប្រាក់​លើក​ទឹក​ចិត្ត​ដែល​ផ្ដល់​ឲ្យ​នោះ មិន​សម​ទំនង(មិន​គ្រប់គ្រាន់)។

​នាយក​ប្រតិបត្តិ Navigos Group បាន​និយាយ​ថា "​យើង​ជឿ​ជាក់​ថា​រឿង​ប្រាក់​ខែ និង​ប្រាក់​លើក​ទឹក​ចិត្ត នឹង​បន្ថែម​ជូន​បុគ្គលិក​ណា ​ដែល​ខិត​ខំ​ធ្វើការ​នឹង​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ខ្លួន​ជាប្រចាំ មិន​មែន​ចង់​បាន​តែ​ប្រាក់​ខែ ​តែ​ធ្វើ​ការងារ​គ្មាន​លទ្ធផល​ប្រសើរ​ជាង​មុន​ទេ៕

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

មតិយោបល់