• 2019-04-11 04:01:04
  • ចំណេះដឹង

អ្នកបើកបរ​​ឆ្ងល់ និង​ភ្ញាក់ផ្អើល​ ជាមួយ​ល​ទ្ធ​ផល​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope

  • 2019-04-11 04:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ការឆ្លងកាត់​ប្រព័ន្ធ​ធ្វើតេស្ត​ប្រេងឥន្ធនៈ​ដែល​មាន​តែមួយ​ និង​ដំ​បូ​ង​បង្អស់​ពី​ក្រុន​ហ៊ុន​កាល់​តិច ដែល​ហៅថា ការ​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope កាលពី​ខែ តុលា ២០១៨ ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​យល់ច្បាស់​ពី​ប្រភេទ​ប្រេងឥន្ធនៈ ដែល​ពួកគេ​ប្រើប្រាស់​សម្រាប់​យាន​យ​ន្ត​របស់​ពួកគេ​គឺ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង​។

ល​ទ្ធ​ផល​ទទួលបាន​ជាក់ស្តែង​ពី​ការត្រួត​ពិ​និត្យ​ស៊ូ​ប៉ាប់​ចំនួន ១៦២ ស៊ូ​ប៉ាប់ ចេញពី​យាន​យ​ន្ត​ ​ចំនួន ២៣ គ្រឿង​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញថា យាន​យ​ន្ត​ដែល​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​កាល់​តិច​សម្រេចបានល​ទ្ធ​ផល​ពិន្ទុ​ជាម​ធ្យ​ម ៩,៧ លើ ១០ ទៅលើ​កម្រិត​ភាព​ស្អាត​ក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន​។ ល​ទ្ធ​ផល​នេះ​គឺ​លើស​ឆ្ងាយ​ពី​ដៃគូ​ប្រេងឥន្ធនៈ​ប្រកួតប្រជែង​នៅ​កម្ពុជា ដែល​ទទួលបាន​ល​ទ្ធ​ផល​ពិន្ទុ​ជាម​ធ្យ​ម​ត្រឹមតែ ៧,៦ លើ ១០។ ចំពោះ​យាន​យ​ន្ត​ដែល​ចាក់​ប្រេងឥន្ធនៈ​ធម្មតា គឺ​មាន​ភាពខុសគ្នា​កាន់តែខ្លាំង​ជាមួយ​ល​ទ្ធ​ផល​ពិន្ទុ​ទទួល​បានត្រឹមតែ ៧,០ លើ ១០ ប៉ុណ្ណោះ​។

យាន​យ​ន្ត​ដែល​យក​មក​ធ្វើតេស្ត ជា​យាន​យ​ន្ត​ដែល​មាន​អាយុកាល ១៦ ឆ្នាំ និង​បើក​បរបាន​ចម្ងាយ ២០០,០០០ គីឡូម៉ែត្រ​។ ការ​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope បំពាក់​ដោយ​កាមេរ៉ា​ពិសេស​ដើម្បី​ពិ​និត្យ​ផ្នែក​ខាងក្នុង​នៃ​ប្រព័ន្ធ​ប្រេង​យាន​យ​ន្ត និង​មើល​ពី​ភាព​ស្អាត​នៃ​ផ្នែក​សំខាន់ៗ​របស់​ម៉ាស៊ីន​។​

នៅ​ទីតាំង​ធ្វើតេស្ត​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច បូកគោ អ្នកចូលរួម​ធ្វើតេស្ត​​យាន​យ​ន្ត​ទទួលបាន​ពិន្ទុ​ល្អ​ឬ​ខ្ពស់​អាច​មើលឃើញ​តាម​រយៈ​បច្ចេកវិទ្យា​ទំ​នើ​ប​។ អតិ​ថិ​ជន​ម្នាក់​ឈ្មោះ​លោក សន ពៅ មកពី​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា៖ “​វា​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បានឃើញ​ល​ទ្ធ​ផល​ជាក់ស្តែង​បែប​នេះ ដូច្នេះ​វា​ពិតជា​គួរ​ឲ្យ​កត់សម្គាល់​។ នៅពេល​ខ្ញុំ​ឃើញឧ​បរ​កណ៍​នេះ​អាច​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​ហើយ​វា​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទំ​នុ​ក​ចិត្ត​។​”

សម្រាប់​អ្នកចូលរួម​ផ្សេង​ទៀត ដែល​យាន​យ​ន្ត​ទទួលបាន​លទ្ធ​ផល​មិនល្អ​នោះ​​បញ្ជាក់ថា​ជ​ម្រើ​ស​ប្រេងឥន្ធនៈ​របស់​ពួកគេ​មាន​ផល​ប៉ះ​ពាល់​តាំងពី​យូរ​មកហើយ​។ យោងតាម​អតិ​ថិ​ជន​ម្នាក់ទៀ​ត​ឈ្មោះ​លោក ផឹង គិត​វ​ឌ្ឍ​នៈ មកពី​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរថា៖ “​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ដោយសារតែ​ខ្ញុំ​ជឿជាក់​លើ​ប្រេងឥន្ធនៈ​ដែល​ខ្ញុំ​ប្រើប្រាស់​កន្លងមក​តែ​ដល់​ពេល​ឃើញ​ល​ទ្ធ​ផល​ជាក់ស្តែង​អ៊ីចឹង​ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំងណាស់​។ ទោះជា​យ៉ាងណាខ្ញុំ​សប្បាយចិត្ត​ដែល​ខ្ញុំ​អាច​ដឹងថា​យាន​យ​ន្ត​របស់​ខ្ញុំ​មាន​បញ្ហា តាម​រយៈ​អ្នក​ជំនាញ​របស់​កាល់​តិ​ច​។​”​

យោងតាម​លោក Daniel Hwang ដែល​ជា​នាយក​គ្រប់​គ្រង​ផលិតផល​របស់​ក្រុមហ៊ុន Chevron ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា៖ “​អ្នកបើកបរ​យាន​យ​ន្ត​ជាធម្មតា​មិនដឹង​ពី​ស្ថានភាព​នៃ​យាន​យ​ន្ត​របស់​ខ្លួនទេ​។ ការ​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ផ្តល់ឱកាស​ឲ្យ​យើង​បង្ហាញ​ដល់​អ្នកបើកបរ​ទាំងអស់​នៅ​នៅក្នុង​ប្រទេស​កម្ពុជា​បានដឹងថា ប្រេងឥន្ធនៈ កាល់​តិច ជាមួយ Techron® ជួយ​រក្សា​ម៉ាស៊ីន​យាន​យ​ន្ត​បាន​ស្អាត ផ្តល់​ឲ្យ​យានយន្ត​ដំ​ណើ​រការ​ល្អ ដោយ​មិន​គិត​ពី​អាយុកាល​យាន​យ​ន្ត​របស់​ពួកគេ​។​”

ការ​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បី​ពិ​និត្យ​មើល​ផ្នែក​ខាងក្នុង​នៃ​ប្រព័ន្ធ​ប្រេង​របស់​យាន​យ​ន្ត ដែល​ប្រៀបធៀប​ទៅនឹង​ស្តង់ដារ​របស់​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ស្រាវជ្រាវ (CRC) លើ​ប្រព័ន្ធ​វាយតម្លៃ​កំ​ណ​ក​ក្រម​រ​ក្នុង​ស៊ូ​ប៉ា​ប់ (IVD) ជាមួយ​ល​ទ្ធ​ផល​ពិន្ទុ ១០ គឺ​បង្ហាញ​ពី​ភាព​ស្អាត​បំផុត​។

យោងតាម​លោក Greg Engeler ដែល​ជា​អ្នកឯកទេស​វិស្វកម្ម​ផ្នែក​ផលិតផល​របស់​ក្រុមហ៊ុន Chevron នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា៖ “​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ជួយ​បង្ហាញ​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ដឹងថា​មិនមែន​គ្រប់​ប្រភេទ​ប្រេងឥន្ធនៈ​សុទ្ធតែ​ផលិតឡើង​មាន​គុណភាព​ល្អ​ដូចគ្នា​នោះទេ​។ យើង​ពិតជា​មាន​មោទនភា​ពដែល​បច្ចេកវិទ្យា​លាង​សម្អាត Clean and Glide ចុងក្រោយបង្អស់​នេះ​បង្ហាញ​ពី​ថា​ម​ពល​លាង​សម្អាត​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​ឲ្យ​ម៉ាស៊ីន​យាន​យ​ន្ត​របស់​អតិ​ថិ​ជន​យើង​ដំ​ណើ​រការ​ល្អ​បំ​ផុត​”​៕

កាន់តែច្បាស់​តាម​ដាន​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់