• 2019-04-10 04:49:00
  • ព័ត៌មាន

វីដេអូ​មួយ​ថត​ក្នុង​ទឹក​សមុទ្រ​របស់​ Apple រង​ការ​រិះគន់​ថត​ដោយ GoPro​

  • 2019-04-10 04:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីដេអូ​ពាណិជ្ជកម្មមួយ ​បង្ហាញ​ពី​សមត្ថភាព​ខ្លាំង​លើ iPhone XS ​ដែល​អាច​យក​ទៅ​ថត​ក្នុង​ទឹកសមុទ្រ​បាន​យ៉ាង​ល្អ ​មិន​ចាញ់​ GoPro ​ដែល​ជា​ប្រភេទ Action Camera នោះ​ទេ។

ប្លង់មួយនៅក្នុងទឹក

​ក្រោយ​រង​ការ​រិះគន់​ច្រើន ​Apple ​ក៏​បាន​បញ្ចេញ​វីដេអូ​ក្រោយ​ឆាក​មួយ ដែល​បញ្ជាក់​ពី​ប្លង់​ស្អាត​ៗ​ដែល​​ផលិត​វីដេអូ​ចេញ​មក​នោះ ពិត​ជា​បាន​ប្រើ iPhone XS ​ប្រាកដ​មែន។

​លោក Zak Noyle ​អ្នក​ជំនាញ​ថត​រូប​បែប Landscape ក្នុង​បាត​សមុទ្រ បាន​ឲ្យ​ដឹង​ថា ​ការ​ប្រើប្រាស់​ទូរសព្ទ​យក​មក​ថត​វីដេអូនេះ ​បាន​បំពាក់​បន្ថែម​នូវ​ឧបករណ៍​ការពារ​ជម្រាប​ទឹក(ស្រោម​កាមេរ៉ា) ដែល​មាន​ដាក់​ឡេន Wide-angle ​មាន​​បន្ថែម​ Filter ​បូក​រួម​នឹង​ការ​កែ​តម្លើង​ពន្លឺ​លើ​ប្លង់​ខ្លះ​ផង​ដែរ ដើម្បី​ឲ្យ​គុណភាព​វីដេអូ​ល្អ​ដូច​ពាណិជ្ជកម្ម​ដែល​អ្នក​បាន​ឃើញ៕

​វីដេអូ​ពាណិជ្ជកម្ម​ទី ១៖

វីដេអូ​ក្រោយ​ឆាក៖

អត្ថបទទាក់ទង៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ រក្សា

មតិយោបល់