• 2019-04-09 08:25:16
  • ព័ត៌មាន

មេ Twitter ទទួល​បាន​ប្រាក់​បៀវត្ស​​ដំបូង​ចំនួន ១,៤០ ដុល្លារ​គត់

  • 2019-04-09 08:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហ​ស្ថាបនិក​ Twitter លោក Jack Dorsey ទទួល​បាន​ប្រាក់​បៀវត្ស​ជា​លើក​ដំបូង​សម្រាប់​ឆ្នាំ ២០១៨ ក្រោយ​ពី​ត្រឡប់​មក​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ​បាន​បួន​ឆ្នាំ​មក​ហើយ​នោះ។

​​​​ផ្អែក​តាម​ឯកសារ​​គណៈកម្មាធិការ​មូលប័ត្រ​របស់​ក្រុមហ៊ុន Twitter បង្ហាញ​ថា​ប្រាក់​ប្រចាំ​ឆ្នាំ ២០១៨ ដែល​លោក Jack ទទួល​បាន​គឺ​មាន​ត្រឹម​ ១,៤០ ដុល្លារ​ប៉ុណ្ណោះ។ រយៈពេល ៣ ឆ្នាំ​កន្លង​ទៅ​នាយក​ក្រុមហ៊ុន​រូប​នេះ បាន​​ប្រកែក​មិន​ទទួល​យក​ប្រាក់​រង្វាន់ ឬ​ប្រាក់​លើក​ទឹកចិត្ត​អ្វី​នោះ​ទេ។ ហើយ​នៅ​ឆ្នាំ ២០១៨ នេះ​ក៏​ដូច​គ្នា ដោយ​លោក​ទទួល​យក​តែ​ប្រាក់​បៀវត្ស ១,៤០ ដុល្លារ​នេះ​ប៉ុណ្ណោះ។

​​​​​ចំនួន​ប្រាក់​បៀវត្ស​នេះ​មិន​មែន​ជា​​តួ​លេខ​ចៃដន្យ​នោះ​ទេ។ សារព័ត៌មាន​ជា​ច្រើន​លើក​ឡើង​ថា​​វា​ជា​ការ​តំណាង​ឲ្យ​​ការ​កំណត់​តួ​អក្សរ​ត្រឹម​ ១៤០ តួ​​នៅ​លើ​បណ្ដាញ​ Twitter ​តាំង​ពី​ដំណើរ​ការ​ឆ្នាំ ២០០៦ មក។

នៅ​​ចុង​ឆ្នាំ ២០១៧ ​បណ្ដាញ Twitter បាន​បង្កើន​​ចំនួន​តួ​អក្សរ​ដែល​ខ្លួន​កំណត់​ ឡើង​ដល់ ២៨០ តួ​វិញ។ គេ​មិន​ច្បាស់​ថា​ប្រាក់​បៀវត្ស​នៅ​ឆ្នាំ ២០១៩ របស់​លោក Jack នឹង​ឡើង​ទ្វេ​ដង​តាម​តួ​អក្សរ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សុខហេង

មតិយោបល់