• 2019-04-09 07:40:00
  • ព័ត៌មាន

​Apple ​កំពុង​គិតគូរ​កែ​លម្អ​កន្លែង​​ខ្វះខាត ​ដែល​ធ្លាប់​ត្រូវ​អ្នក​គាំទ្រ​រិះគន់​កន្លងមក

  • 2019-04-09 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

​Apple ​កំពុង​គិតគូរ​កែ​លម្អ​កន្លែង​​ខ្វះខាត ​ដែល​ធ្លាប់​ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់​ជា​ច្រើន​កន្លងមក។ ចំនុច​ធំៗនោះមានដូច​ជា ​ការ​បន្ថែម​កាស ខ្សែ​សាកUSB-C ខ្សែត Lightning ​ឲ្យ​អ្នក​ប្រើប្រាស់វិញ។ នេះ​បើ​​យោង​តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយពី Macotakara ។

រូបតំណាង

​ប្រភព​ដដែល​បាន​បន្ថែម​ថា តាម​រយៈ​ការ​លក់​បាន​ច្រើន​និង​ជោគជ័យ​លើ​ជំនាន់ iPhone XS និង iPhone XS Max ក្រុមហ៊ុន Apple អាច​នឹង​ពិចារណា​លៃលក ​ដាក់​ឆ្នាំង​សាក​លឿន ​១៨ វ៉ាត់​ឲ្យ​ថែម​មួយ​ទៀត។ ​យ៉ាង​ណា​មិញ​ពេល​ឥឡូវ​នេះ ប្រសិន​បើ​អ្នក​ចង់​បាន ​ឆ្នាំង​សាក​លឿន ​អ្នក​ត្រូវ​ចំណាយ​ប្រមាណ​ជា ៥០ ដុល្លារ​បន្ថែម។

​បើ​ក្រឡេក​ទៅ​ក្រុមហ៊ុន​គូ​ប្រជែង​ដូច​ជា Huawei និង OnePlus សុទ្ធ​តែ​បាន​ដាក់​បញ្ចូល​ឆ្នាំង​សាក​លឿន​ក្នុង​ប្រអប់​មក​ស្រាប់​​ឲ្យ​តែ​ម្ដង។ ​

USB-C - Lightning និង 18W USB-C power adapter

​ទោះ​ជា​មាន​ដំណឹង​បែប​នេះ​ក្តី ​តែ​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ ​ព្រោះ​បើ​មើល​លើ​ចំណូល​ប្រចាំ​ឆ្នាំ​របស់ Apple ​ពឹង​ផ្នែក​លើ​របស់​លក់​ក្រៅ​ទាំង​នោះ​ ហើយ​វា​ក៏​ជា eCO-system ដែល​ជា​ប្រភព​​ចំណូល​ដ៏​ធំ​មួយ​ផង​ដែរ។

លើស​ពី​នេះ​ ចំណុច​ដែល​អាច​នឹង​កែ​លម្អ​មួយ​ទៀត​គឺ ល្បឿន​សាក​ថ្ម​នៅ​លើ​ដុំ​សាក បើ​​ប្រៀបធៀប​គ្នា​ឆ្នាំង​សាកលឿនWarp Charge 30 System ​របស់ Oneplus សាក​បាន ៦៦%​ចំណាយ​ពេល​ ៣០ នាទី។រីឯ Charger 40W System របស់ Huawei ​សាក​បាន ៧០% ក្នុង​៣០ នាទី​។ ដោយឡែក​ឆ្នាំង​សាក​លឿន​របស់ Apple ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៧ សាក​បាន ១៧% ក្នុង​ ៣០ នាទី​ដូច​គ្នា។

រូប render iPhone XI

ក្រៅពីនេះ ក៏នឹងមានកន្លែងត្រូវកែលម្អច្រើនផ្សេងទៀតដូចជា ទីតាំងកាមេរ៉ា សមត្ថភាពចាប់រូបភាពនិងវីដេអូ លើកាមេរ៉ា iPhone ជំនាន់ក្រោយផងដែរ៕

ទស្សនាវីដេអូ render លើ iPhone ជំនាន់ថ្មី៖

អត្ថបទទាក់ទង៖

ប្រភព៖ tomsguide ប្រែ​សម្រួល៖ រក្សា

មតិយោបល់