• 2019-04-09 06:45:00
  • ព័ត៌មាន

​យក​ទៅ​ជិះ​រុក​ព្រៃ​អ៊េម​ណាស់ Yamaha Y15ZR v2 ស៊េរី ២០១៩

  • 2019-04-09 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តំណាង​ចែក​ចាយ​ម៉ូតូ Yamaha Motor Sdn ​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ចេញ​លក់​ម៉ូតូ​ Yamaha Y15ZR v2 ស៊េរី​ឆ្នាំ ២០១៩ កាល​ពី​ថ្ងៃ​ទី ​៥ ខែ​មេសា​។ តំណាង​ចែក​ចាយ​ខាង​លើ​ក៏​បាន​ផ្ដល់​ជម្រើស ​កក់​ទុក​មុន​បាន​ផង​ដែរ។

រូបភាព៖ paultan.org

​ម៉ូតូ​ជំនាន់​ ២ នៃ​ស៊េរី Y15ZR ​នេះ​មាន​កម្លាំង​ម៉ាស៊ីន ១៥០ សេសេ។ ចំពោះ​មុខងារ​ថ្មី​ដែល​បន្ថែម​ដូច​ជា ការ​រចនា​​អំពូល​បំភ្លឺ​ផ្លូវ​ខ្ពស់ជាងមុន ​ប្រើ​អំពូល LED ភ្លឺ​ច្បាស់ ​និង​បន្ថែម​អំពូល​ជំនួយ​បើក​ពេល​យប់​ផង​ដែរ។

រី​ឯ​កុង​ទ័រ​បង្ហាញ​ដំណឹង​បែប​ឌីជីថល រចនា​រាង​តូច​ជាង​មុន ​និង​ពង្រីក​លើ​ទំហំ​កង់(90/80-17) ដើម្បី​ធានា​ដល់​ការ​បើក​បាន​ស្រួល​ជាង​មុន។

​ម៉ូតូ​សំណព្វចិត្តអ្នកចូលចិត្ត Off-road នេះ​មាន​ជម្រើស​ពណ៌ ៤ គឺ ​ខៀវ​សុទ្ធ ខៀវ​លាយ​ខ្មៅ ក្រហម និងពណ៌​ប្រផេះ​។ ម៉ូតូ​ Y15ZR មាន​តម្លៃ​ចាប់ផ្ដើម​គឺ​ប្រមាណ​ជា ១៩៩៩ ដុល្លារ។​ តម្លៃ​នេះ​មិន​ទាន់​គិត​ពន្ធ​ផ្លូវ ​ផ្លាក​លេខ​និង​ការ​ធានារ៉ាប់រង​ផ្សេងៗ​នោះ​ទេ៕

រូបភាព៖ paultan.org

ប្រភព៖ bikeradar ប្រែ​សម្រួល៖ រក្សា

មតិយោបល់