• 2019-04-09 04:05:00
  • ព័ត៌មាន

តើន​ណា​ជា​សំណព្វចិត្ត​របស់​អ្នក​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​?​

  • 2019-04-09 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅពេល​ដែល​​គ្រប់គ្នា​ទទួល​បាន​សំណួរ​មួយ​ថា​ "​តើន​ណា​ជា​សំណព្វចិត្ត​របស់​អ្នក​គ្រប់ពេលវេលា​នោះ​?"​

​ច្បាស់​ណាស់​ ​ចម្លើយដែល​ចេញ​មក​ ​គឺ​សំដៅ​ទៅលើ​បុគ្គល​ក្នុងនាម​ជា​មនុស្ស​ដែល​យើង​ស្រលាញ់​បំផុត​ ​ឬ​ ​អាច​ជា​សត្វ​ចិញ្ជឹម​ដែល​យើង​គ្រប់គ្នា​ស្រលាញ់​និង​រស់នៅ​ជាមួយ​យើង​រាល់ថ្ងៃ​ជាក់ជា​មិនខាន​។​

អ្នក​សាក​គិត​បន្តិច​ទៅ​មើល៍​ថា​អ្វី​ដែល​នៅ​ជាប់​ជាមួយ​យើង​រាល់ថ្ងៃ​គ្រប់ពេល​ ​និង​ ​គ្រប់​ទីកន្លែង ​ទៅណា​ក៏​យក​ទៅ​ដែរ​ ​សូម្បីតែ​ចូលបន្ទប់​ទឹក​ ​ក៏​មិន​អាច​បំភ្លេច​បាន​ ​បើ​ភ្លេច​វា​ដូច​បាត់​របស់​អ្វី​ម្យ៉ាង​ ​ស្ទើរតែ​សំខាន់​ជាង​គ្រឿង​អ​លង្កា​ដែល​នៅ​ជាប់នឹង​ខ្លួន​របស់​យើង​ទៅទៀត​!​ ​គិតឃើញ​ឬនៅ​?​ ​ខ្ញុំ​ប្រាប់​ទៅចុះ​ ​វា​គឺជា​ទូរស័ព្ទ​វៃឆ្លាត​ ​ហ្នឹង​ណា​ ​All​ ​Nop​។​

​ឃើញ​ទេ​ ​វា​មិន​ពិបាក​រកនឹក​នោះ​ទេ​ ​ព្រោះថា​ស្មាតហ្វូន ​គឺជា​មិត្ត​ដ៏​យល់ចិត្ត​ម្នាក់​របស់​យើង​គ្រប់គ្នា​ ​ឬ​ ​អាច​និយាយ​បាន​ថា​វា​ជា​មិត្ត​ដ៏​ស្មោះត្រង់​ម្នាក់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​តែងតែ​ចង់បាន​ ​និង​ ​យក​ទៅតាម​ខ្លួន​ជានិច្ច​ ​សម្រាប់​មនុស្ស​គ្រប់​វ័យ​។​

​ដោយ​ស្មាតហ្វូន​អាច​ធ្វើការ​សន្ទនា​គ្នា​បាន​ ​អាច​លេង​ហ្គេម​អន​ឡា​ញក៏​បាន​ ​នៅពេល​សម្រាក​ពី​ការងារ​ ​និង​​ការសិក្សា​។ ​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ ​គឺ​វា​អាច​ជំនួយ​ដល់​ការ​សិក្សា​រស្រា​វជ្រា​វរ​ក​គំនិត​ច្នៃប្រឌិត​ ​ទាញ​យកចំណេះ​ដឹង​ទូ​ទៅ​ល្អ​ៗ​ ​ដើម្បី​ជា​គន្លឹះ​សម្រាប់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ម្នា​ក់ៗ​ផង​ដែរ​។​

​ក្នុង​នោះ​ដែរ​លោកអ្នក​តែងតែ​ប្រើប្រាស់​សំណព្វចិត្ត​មួយ​នេះ​ ​ដើម្បី​ធ្វើជា​អ្នក​ផ្តិត​យក​រូបភាព​បែប​គ្រួសារ​ ​និង​ ​រូបភាព​ផ្ទាល់ខ្លួន​ ​ព្រមទាំង​រូបភាព​ទេសភាព​ដ៏​ស្រស់​ស្អាត​នានា​ ​និង​ ​ទាក់ទាញ​បំផុត​ ​រហូតដល់​បុគ្គល​ខ្លះ​បាន​ទទួលជោគជ័យ​ក្នុង​វិស័យ​ថតរូប​តាមរយៈ​សំណព្វចិត្ត​មួយ​នេះ​ហើយ​។​

​លើស​ពីនេះ​ទៀត​ ស្មាតហ្វូន​ប្រៀប​ដូចជា​ទីកន្លែង​ដែល​បាន​តំ​កល់​រូបភាព​អនុស្សាវរីយ៍​ជាច្រើន​ ​បង្កើន​ការ​ចងចាំ​រវាង​គ្នា​ទៅវិញទៅមក​ ​ហើយ​ក្នុង​នោះ​ក៏​មាន​គូរ​ស្នេហ៍​ខ្លះ​បាន​ជ្រើសរើស​ប្រើប្រាស់​ទូរ​ស័ព្ទ​ម៉ូ​ឌែល​ដូចគ្នា​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ដល់គ្នា​ទៅវិញទៅមក​ជា​សារ​ធា​រណៈ​ថែមទៀត​ផង​។​

​ដូច្នេះ​នៅចាំ​អី​ទៀត​តោះ​នាំគ្នា​ជ្រើសរើស​យក​សំណព្វចិត្ត​របស់​អ្នក​ ​និង​ ​ជូន​កាដូ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​ទៅដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ ​ចាប់ពី​ពេលនេះ​តទៅ​ ​ដែល​អាច​ផ្តល់​អត្ថ​ប្រយោជន៍ឲ្យ​លោកអ្នក​ទាំង​តម្លៃ​ ​ទាំង​គុណភាព​។​

​បច្ចុប្បន្ន​នេះ​មាន​សំណព្វចិត្ត​ថ្មី​ៗ​ជាច្រើន​កំពុង​វាយលុក​ក្នុង​ទីផ្សារ​ ​ក្នុង​នោះ​ដែរ​ក៏​មាន​សំណព្វចិត្ត​មួយ​ដែល​មានឈ្មោះ​ថា​ ​F11​ ​Pro​ ​ដែល​វា​កំពុងតែ​ស្ថិត​ក្នុង​ដៃ​ ​អ្នកជំនាញ​ថតរូប​ជាច្រើន​ ​បាន​នឹង​កំពុង​ប្រើ​ប្រាស់​ម៉ូ​ឌែ​លមួយ​នេះ​!​ ​ចឹ​ងនៅ​ចាំ​អី​ទៀត​ ​តោះ​ទៅ​ស្វែងរក​សំណព្វចិត្ត​របស់​យើង​ទាំងអស់គ្នា​ចាប់ពី​ពេលនេះ​តទៅ​​៕​ ​ ​ ​ ​

​ ​

អត្ថបទ៖ រក្សា

មតិយោបល់