• 2019-04-09 02:09:11
  • ព័ត៌មាន

Huawei ព្រម​លក់​ Modem 5G ឲ្យ​តែ​ Apple ប៉ុណ្ណោះ

  • 2019-04-09 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់​ឆ្នាំ​មក​នេះ​ Huawei ​បង្កើត​បាន​​ Processor និង​ Modem ខ្លាំងៗ​ជា​ច្រើន​ស៊េរី​សម្រាប់​បំពាក់​លើ​​ស្មាតហ្វូន​របស់​ខ្លួន។ ប៉ុន្តែ​ក្រុមហ៊ុន​​នេះ​មិន​ព្រម​លក់​បច្ចេកវិទ្យា​ទាំង​នេះ​ទៅ​ឲ្យ​គូ​ប្រជែង​នោះ​ឡើយ។

យ៉ាងណាក្ដី​​ប្រភព​​ដែល​ដឹង​ច្បាស់​ពី​ស្ថានការណ៍​នេះ​បាន​បញ្ជាក់​ថា​ ពេល​នេះ Huawei សម្រេច​បើក​ចំហ​លក់​ Modem 5G Balong 5000 របស់​ខ្លួន ប៉ុន្តែ​ព្រម​លក់​ឲ្យ​តែ​ Apple ម្នាក់​ប៉ុណ្ណោះ។ វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​ Huawei មាន​ការ​សម្រេច​ចិត្ត​បែប​នេះ ព្រោះ​កន្លង​មក​ Huawei ធ្លាប់​និយាយ​ថា​ Modem នេះ​​សម្រាប់​ការ​ប្រើ​ផ្ទៃ​ក្នុង​តែ​ប៉ុណ្ណោះ។

មក​ទល់​ពេល​នេះ​គេ​មិន​ច្បាស់​ថា​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ពី​ចំណុច​នេះ​​នៅ​ឡើយ​នោះ​ទេ ​ហើយ​ទាំង​ខាង​ Huawei និង Apple មិន​ទាន់​ឆ្លើយ​តប​នោះ​ទេ​ ពេល​សុំ​ឲ្យ​និយាយ​អំពី​រឿង​នេះ។

ការ​ព្រម​លក់​ Modem 5G នេះ​អាច​ជា​រឿង​ល្អ​មួយ​សម្រាប់​ Apple ព្រោះ​ Apple កំពុង​​ស្ថិត​ក្នុង​​ស្ថានភាព​លំបាក​ជា​មួយ​ Intel ដែល​ជា​ដៃ​គូ​ផ្គត់ផ្គង់​ Modem ដ៏​សំខាន់​របស់​ខ្លួន៕​​​​​​​

ចុចអាន៖

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់