- 2019-04-08 03:45:14
- ព័ត៌មាន
ដេកលើគ្រែ ៦០ ថ្ងៃ មិនធ្វើការអ្វីសោះ បានលុយ ១៩ ០០០ ដុល្លារ
- 2019-04-08 03:45:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដេកលើគ្រែ ៦០ ថ្ងៃ មិនធ្វើការអ្វីសោះ បានលុយ ១៩ ០០០ ដុល្លារ
ចន្លោះមិនឃើញ
ស្រមៃមើលថាល្អកម្រិតណា គ្រាន់តែគេងលើគ្រែប៉ុន្មានសប្ដាហ៍ ញ៉ាំ និង គេង ដោយមិនបាច់ក្រោក ប៉ុន្តែអាចទទួលបានលុយយ៉ាងក្រាស់ក្រែល។ វាមិនមែនជាការស្រមៃ ប៉ុន្តែជាការពិត ដោយនេះជាការពិសោធន៍មួយរៀបចំឡើងដោយអង្គការណាសា និងភ្នាក់ងារអវកាសអឺរ៉ុប។
ការសិក្សានេះបានចាប់ផ្ដើមកាលពីថ្ងៃទី ១ ខែមេសា នៅក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ដែលធ្វើឡើងក្នុងគោលបំណងស្វែងយកអំពីផលប៉ះពាល់លើសុខភាព ពេលធ្វើដំណើរនៅក្នុងលំហអាកាសក្នុងរយៈពេលពេលយូរ ដែលមានរយៈពេល ២ ខែ។
គេឲ្យឈ្មោះការសិក្សានេះថា Agbresa ដែលវាក៏នឹងស្វែងរកផលវិជ្ជមាននៃដែនទំនាញសិប្បនិម្មិត ក្នុងគោលបំណងជួយអវកាសយានិកមានសុខភាពល្អ ក្នុងបេសកកម្មទៅកាន់ភពអង្គារ និងគោលដៅឆ្ងាយៗដទៃទៀត។
ការសិក្សានេះបានបើកចំហដល់អ្នកស្រាវជ្រាវទាំងអស់ពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយគ្នា និងស្វែងយល់កាន់តែស៊ីជម្រៅអំពីសរីរាង្គរបស់មនុស្ស។ គួរដឹងថាការសិក្សានេះមានបេក្ខភាពចំនួន ២៤ នាក់ចូលរួម មានស្រីចំនួន ១២ នាក់ និងប្រុស ១២ នាក់ ដោយពួកគេនឹងត្រូវចំណាយពេល ៦០ ថ្ងៃជាប់គ្នា សម្រាកលើគ្រែ ហើយអាចទទួលបានប្រមាណ ១៩ ០០០ ដុល្លារ ពីការចូលរួមនេះ៕
ចុចអាន ៖