• 2019-04-06 03:29:05
  • ព័ត៌មាន

ទំនើប​ហួស​និស្ស័យ! គំរូ Galaxy A90 កាមេរ៉ា​បែប​ផុស អាច​បង្វិល​ចូលមុខ​ក្រោយ​

  • 2019-04-06 03:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung រំពឹង​នឹង​ចេញ​ផ្សាយ​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy A90 ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​ស្រាប់​លេច​ចេញ​នូវ​វីដេអូ Render ដ៏​អស្ចារ្យ​មួយ បង្ហាញ​ពី​មុខងារ​ពិសេស​មាន​លើ​ត្រកូល A សេរ៊ី​ផុត​លេខ​មួយ​នេះ។

រចនា​ដោយ Waqar Khan បាន​បង្ហាញ​ពី​ស្មាតហ្វូន​មួយ​ម៉ូឌែល​មាន​ប្រើប្រាស់​រចនាបថ​អេក្រង់​ពេញ​ទាំង​លើ​ក្រោម គ្មាន​ស្នាម​ឆក ដោយ​ជា​ប្រភេទ​កាមេរ៉ា​ផុស​ស្រដៀង​នឹង​ OPPO Find X។ ប៉ុន្តែ​អ្វី​ដែល​រសើប​បំផុត​នោះ​គឺ​ត្រង់​ផ្នែក​កាមេរ៉ា​អាច​បង្វិល​ចូល​ការ​ថត​មុខ​ក្រោយ​លើ​ទីតាំង​តែ​មួយ​យ៉ាង​រហ័ស​បំផុត។

ត្បិត​ពុំ​មាន​ការ​បង្ហើប​ពី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ជា​ច្រើន​ផ្នែក​ទៀត ប៉ុន្តែ Galaxy A90 រំពឹង​នឹង​មក​ជាមួយ​អេក្រង់​ធំ​ទំហំ ៦,៧ អ៊ីញ ហើយ​ទំនង​ជា​ដាក់​ប្រកាស​នា​ថ្ងៃ​ទី ១០ មេសា​។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់