• 2019-04-06 01:00:00
  • ព័ត៌មាន

អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធើណិត៖ "USB នៅ​វៀតណាម​ ៨០ ភាគរយ​ឆ្លង​មេរោគ"

  • 2019-04-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មន្ត្រី​រដ្ឋាភិបាល​និង​ក្រុម​អ្នក​ជំនាញ​ព័ត៌មានវិទ្យា កំពុង​ព្រួយបារម្ភ​អំពី​អត្រា​កើន​ឡើង​នៃ​មេរោគ​កុំព្យូទ័រ និង​បញ្ហា​សន្តិសុខ​ព័ត៌មាន​នៅ​វៀតណាម ចំពោះ​ការ​កើន​ឡើង​មេរោគ​កុំព្យូទ័រ តាម​រយៈ USB Flash។

រូបតំណាង USB Flash

​អ្នក​ជំនាញ​បាន​បន្ថែម​​ថា USB រហូតដល់​ទៅ ៨០ ភាគរយ(​ប្រភព​មិន​បញ្ជាក់​ចំនួន​) ក្នុង​ប្រទេស​នេះ​បាន​ឆ្លង​មេរោគ យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ​ក្នុង​មួយ​ឆ្នាំ​។ ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ព័ត៌មាន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​មួយ​ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ទី​១១ មិថុនា។

ក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​និង​សមាគម​សន្តិសុខ​ព័ត៌មាន​វៀតណាម បាន​ធ្វើ​សន្និសីទ​នេះ​ឡើង​ក្នុង​បំណង​ធ្វើការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​ជាមួយ​មេដឹកនាំ​ឧស្សាហកម្ម​ដើម្បី​រក​មូលហេតុ​និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​។

រូបតំណាង USB Flash

​លោក វូ ង៉ុ​ក ស៊ន អនុប្រធាន​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណេ​ត Bkav Corporation បាន​និយាយ​ថា ព្រោះ​សារ​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​សំណាក់​ជន​ឱកាស​និយម តាម​រយៈ USB គឺជា​មូលហេតុ​ចម្បង​ដែល​ផ្ទុក​មេរោគ​កុំព្យូទ័រ​ច្រើន​ជាង​គេ​។

​លោក​និយាយ​ថា ការប្រើប្រាស់ ឬ​ខ្ចី USB ពី​មនុស្ស “​គួរ​ឱ្យ​ទុកចិត្ត​” ដោយ​សន្មត​ថា វា​មិន​ឆ្លង​មេរោគ​នោះ គឺ​បាន​អនុញ្ញាត​ឱ្យ​មេរោគ​ឆ្លង​រាតត្បាត​យ៉ាង​រហ័ស និង​យ៉ាង​ទូលំទូលាយ​។

យោង​តាម​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា​ Bkav ​បាន​រក​ឃើញ​ថា មេរោគ​ថ្មី​ៗ​ចាប់​ពី ១ លាន​ទៅ ១,៥ លាន​ត្រូវ​បាន​រក​ឃើញ​រាល់ថ្ងៃ ហើយ​សរុប​គឺ​មាន​មេរោគ​កុំព្យូទ័រ​ថ្មី ១២,៣ លាន​លាន​បាន​វាយប្រហារ​(Hack)ក្នុង​ឆ្នាំ ២០១៧៕

អត្ថបទ៖ រក្សា

មតិយោបល់