• 2019-04-07 02:16:40
  • គន្លឹះ

វិធី​បិទ​​ឬ​​បើក​​​​iPhone​,​ iPad និង​ iPod​ ពេល​ខូច​ប៊ូតុង​ Power

  • 2019-04-07 02:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ខូច​ប៊ូតុង​ គឺ​ជា​បញ្ហា​មួយ​ដែល​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ មួយ​ចំនួន​​តែង​មាន​ការ​ក្រពុល​មុខ​ជា​ខ្លាំង ​ដោយ​សារ​តែ​ធ្វើ​ឲ្យ​​ពិបាក​ទាំង​ការ​បិទ ​និង​ការ​បើក​។ ប៉ុន្តែ​អ្នក​​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ជួស​ជុល​វា​នោះ​ទេ​ គឺ​គ្រាន់​តែ​​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម​នេះ៖

  • ចូល​ទៅ​កាន់​ Settings → General → Accessibility
  • បន្ទាប់​មក​ស្វែង​រក​ទីតាំង​ AssistiveTouch​ ហើយ​បើក​ដំណើរ​ការ​មុខ​ងារ​ AssistiveTouch​ នោះ​ឡើង​

  • នៅ​ពេល​រួច​រាល់ ​វា​នឹង​​មាន​បង្ហាញ​ប្រអប់​ពណ៌​ប្រផេះ​មួយ​ (AssistiveTouch)​ នៅ​លើ​អេក្រង់​ទូរសព្ទ​អ្នក ​បន្ទាប់​មក​ចុច​លើ​ប្រអប់​នោះ​

  • រួច​ចុច​លើ​ពាក្យ​ Device​ បន្ទាប់​មក​ចុច​លើ​ពាក្យ​ Lock Screen​ ឲ្យ​យូរ​រហូត​ដល់​បង្ហាញ​ផ្ទាំង​បិទ​ iDevice​ ចេញ​មក​ នោះ​អ្នក​នឹង​អាច​ធ្វើ​ការ​បិទ​ iDevice ​របស់​អ្នក​បាន​ហើយ

ដើម្បី​បើក​ iDevice របស់​អ្នក​បាន​ឡើង​វិញ​ គឺ​គ្រាន់​តែ​ធ្វើ​ការ​សាក​ iDevice​ របស់​អ្នក​ នោះ​វា​នឹង​បើក​ឡើង​ក្នុង​រយៈ​ពេល​ ២ ទៅ ៣​វិនាទី៕

ប្រភព៖ Gadgets ប្រែ​សម្រួល៖ សុខហេង

មតិយោបល់