• 2019-04-05 07:40:18
  • ព័ត៌មាន

ចេញ​​ស្រស់ៗ ឆ្អឹង iPhone XI កាមេរ៉ា ៣ គ្រាប់​

  • 2019-04-05 07:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ដែល​​គេ​សង្ស័យ​ថា​ជា​គ្រោង​ឆ្អឹង​កណ្ដាល​របស់​ iPhone ជំនាន់​ថ្មី បាន​លេច​ចេញ​ឡើង ហើយ​វា​ដូច​គ្នា​ទៅ​នឹង​រូបភាព​ Render និង​គំនូស​បំព្រួញ​ដែល​ធ្លាប់​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ​ដែរ។

​ជា​ធម្មតា​គ្រោង​ឆ្អឹង​កណ្ដាល​គឺ​ជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃ​រចនាបថ​របស់​ទូរសព្ទ វា​មាន​ផ្ទុក​នូវ​គ្រឿង​បន្លាស់​ដូច​ជា​ Motherboard, ថ្ម និង​ អេក្រង់​ជា​ដើម។ ក្នុង​ករណី​នេះ គ្រោង​ឆ្អឹង​មួយ​នេះ​បាន​ឲ្យ​ជា​សញ្ញា​ថា​ iPhone XI មាន​​បង្គំ​កាមេរ៉ា​ចំនួន ៣ គ្រាប់​។ រន្ធ​មូលៗ​បី​គឺ​ជា​រន្ធ​សម្រាប់​បំពាក់​កាមេរ៉ា ចំណែក​រន្ធ​ពីរ​ទៀត​អាច​ជា​រន្ធ​ Flash និង​រន្ធ​កាមេរ៉ា​វាស់​ជម្រៅ។

នៅ​ចំ​កណ្ដាល​ក៏​ឃើញ​មាន​រង្វង់​មូល​ដ៏​ធំ​មួយ​ ដែល​ជា​ទីតាំង​របស់​​ដុំ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ។ តាម​រយៈ​​គ្រោង​ឆ្អឹង​ដែល​លេច​ធ្លាយ គេ​អាច​ស្រមើស្រមៃ​ចេញ​រូបរាង​ខាង​ក្រោយ​របស់ iPhone ជំនាន់​ក្រោយ និង​​បង្កើត​បាន​រូបភាព Render ដូច​ខាង​ក្រោម​នេះ ៖​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់