• 2019-04-05 06:44:10
  • ព័ត៌មាន

After Effects បន្ថែម​មុខងារ​ថ្មី អាច​លុប Subject ក្នុង​វីដេអូ​​​បាត់​ដូច​គេ​ជប់

  • 2019-04-05 06:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មុខងារ​ដ៏​ពិសេស​មួយ​ដែល​មាន​នៅ​លើ​​កម្មវិធី Adobe Photoshop ​​ត្រូវ​បាន​បញ្ចូល​ទៅ​លើ​កម្មវិធី After Effects កាល​ពី​ថ្មីៗ​នេះ នោះ​គឺ​មុខងារ​ Conten-Aware Fill ដែល​អាច​លុប​ Subject ចេញ​ពី​វីដេអូ​បាន​ដោយ​ស្វ័យប្រវត្តិ។

មុន

ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ Adobe Sensei AI មុខងារ​ Content-Aware Fill នេះ អាច​ឲ្យ​អ្នក​លុប​ Subject ណា​មួយ​ចេញ​ពី​ក្នុង​វីដេអូ​បាន​ដោយ​ងាយ​ស្រួល ដោយ​មិន​បាច់​លុប​ម្ដង​មួយ​ប្លង់ៗ​ដូច​មុន​​ឡើយ។ មុខងារ​នេះ​នឹង​​ធ្វើ​ការ​វិភាគ​លើ​មាតិកា​ និង​សកម្មភាព​នៃ​ប្លង់​ ដើម្បី​រើស​យក​ភីកសែល​​ស៊ីមេទ្រី​ណា​មួយ​ យក​មក​ប៉ះប៉ូវ​កន្លែង​ដែល​បាន​លុប។

ក្រោយ

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​អំពី​​ការ​ប្រើ​ប្រាស់​មុខងារ​ Content-Aware Fill ៖​

ចុចអាន៖

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់