• 2019-04-03 03:10:00
  • ព័ត៌មាន

គួច ច័ន្ទ​ទិវា៖ "​សប្បាយ​ចិត្ត ​ពេល​រៀន​គូរ​រ៉ូបូត​ក្នុង​កុំព្យូទ័រ​ជាង ២ ឆ្នាំ​ទើប​តែ​សម្រេច​ចេញ​រូបរាង​”

  • 2019-04-03 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

​ដោយ​សារ​ចិត្ត​ស្រលាញ់​ខាង​គំនូរ​បែប​ឌីជីថល ការ​គូរ​វាស​រូប​ភាព Hero ឬ​រូប​មនុស្ស​យន្ត​ផ្សេងៗ ​ធ្វើ​ឲ្យ​យុវជន គួច ច័ន្ទ​ទិវា ​ចាប់​យក​ជំនាញ​ផ្នែក​ក្រាហ្វិក​ឌីហ្សាញ។ យ៉ាង​ណា​មិញ ​​រូបគេ​ចំណាយ​ពេល​អស់​ជាង ២ ឆ្នាំ ​ខិត​ខំ​រៀន​សូត្រ​ពី​កម្មវិធី​រចនា​ក្រាហ្វិក​ផ្សេងៗ​គ្នា រៀន​ពី​អ្នក​ផ្សេង​ផង ​​រៀន​ពី​សាលា​ផង និង​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​ផង ​ទើប​អាច​​សម្រេច​ចេញ​ជា​រូបរាង​មនុស្ស​យន្ត ​ដែល​មហាជន​ចូលចិត្ត ជាពិសេស​ថ្មីៗ​នេះ យុវជន​វ័យ ២៤ ឆ្នាំ​រូប​នេះ ​អាច​ផ្គុំ​វា​ឡើង​មួយ​ជំហរ​ខ្លួន ​ដោយ​ចំណាយ​អស់​តិច​មែន​ទែន។

គួច ច័ន្ទ​ទិវា

​មនុស្ស​យន្ត​ក្រដាស ​ឬ​រ៉ូបូត​ក្រដាស​នេះ បាន​លេច​ជា​រូប​រាង​ឡើង​ត្រឹម​រយៈ​ពេល​ ១ ខែ​គិត​ទាំង​ការ​ចាប់ផ្ដើម​រៀប Concept ​និង​ការ​កែ​តម្រូវ​ផ្នែក​នានា ​ទើប​ចុង​ក្រោយ​អាច​រៀប​ជា​តួ​ខ្លួន​ឡើង​ដោយ​ផ្គុំ​ពី​ក្រដាស​កាតុង​លាត​ចំនួន ១០ ផ្ទាំង​ចំណាយ​អស់ ៣០ ដុល្លារ​បូក​ទាំង​ជ័រ​កាវ​កន្ត្រៃ​ផ្សេងៗ​ជាដើម។

​ត្បិត​ថា ​ជា​មនុស្ស​យន្ត​ក្រដាស​មើល​ទៅ​ដូច​របស់​ក្មេង​លេង ប៉ុន្តែ​អ្នក​ជំនាញ​ខាង​ក្រាហ្វិក​ឌីហ្សាញ លើក​ឡើង​ថា "យើង​អាច​យក​គំនិត​តូច​នេះ ទៅ​(Apply) ​ដាក់​គម្រោង​ធំៗ​ដែល​គេ​ត្រូវ​ការ​ចាំបាច់ ​និង​អាច​ច្នៃ​ចេញ​ជា​រូប​រាង​មាន​បំពាក់​ដោយដែក បូក​និង​អ្នក​ជំនាញ​ផ្នែក​សរសេរ​កម្មវិធី ​និង​វិស្វករ​ជំនាញ​ពាក់ព័ន្ធ ឲ្យ​ចេញ​ជាមនុស្សយន្តមានគ្រឿងម៉ាស៊ីនដូច​ប្រទេស​ជឿន​លឿន​ដទៃ​ដែរ។

​លោក​បន្ត​ថា ​"ដោយសារ​ពេល​ខ្លី យើង​រចនា​តែ​គ្រោង​រូប​រាង​ដោយកាត់ពីក្រដាសប៉ុណ្ណោះ​ សម្រាប់​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​លើក​ដំបូង Digital Cambodia ២០១៩ ​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​រួច​ហើយ​នៅ ស្តង់​របស់​ក្រុមហ៊ុន Sabay កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិនា​ឆ្នាំ ២០១៩ នៅសាលកោះពេជ្រ”។

​ទិវា ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន Sabay ដែល​បាន​ធ្វើ​ឲ្យ​បំណង​បាន​សម្រេច​។ ​ក្នុង​នោះ​ដែរ ទិវា ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំនាញ​ ផ្នែក​ក្រាហ្វិក​ឌីហ្សាញ​ទាំង​អស់ ​ចូរ​ខិត​ខំ​រិះ​រក​អ្វី​ដែល​ថ្មី ​ទោះ​ជា​គំនិត (idea) នោះ​តូច​ក្ដី អ្នកដុស​ខាត់​សន្សំ​ និង​រៀន​សូត្រ​បន្តិច​ម្តងៗ​ដូច​ពាក្យ​ស្លោក​ថា "តក់ៗពេញ​បំពង់”​ មានន័យថា អ្នកក៏អាចយកគំនិតតូចនោះ ទៅធ្វើវាឲ្យចេញជារូបរាង​បានដែរ៕ ​​​ ទស្សនាវីដេអូខាងក្រោម៖

តារាសម្តែង មាន សូនីតា និងអ្នកគាំទ្រមកថតរូបជាមួយមនុស្សយន្តក្រដាសក្នុង​កម្មវិធី Digital Cambodia
តារាសម្តែង មាន សូនីតា និងអ្នកគាំទ្រមកថតរូបជាមួយមនុស្សយន្តក្រដាសក្នុង​កម្មវិធី Digital Cambodia

អត្ថបទ៖ រក្សា

មតិយោបល់