• 2019-04-02 09:09:38
  • ព័ត៌មាន

ឥណ្ឌា​បន្សល់​ទុក​សំរាម​​ ៤០០ ដុំនៅលើអាកាស ក្រោយបាញ់មីស៊ីលកម្ទេចផ្កាយរណបមួយ

  • 2019-04-02 09:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ​​​Jim Bridenstine ប្រធាន​អង្គការ​ណាសា​ ​​បាន​ហៅ​សកម្មភាព​កម្ទេច​ផ្កាយ​រណប​របស់​ប្រទេស​ឥណ្ឌា ថា​ជា​​សកម្មភាព​អាក្រក់​មួយ​ដែល​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​អវកាសយានិក​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​​បាន។

លោក​ Jim បាន​និយាយ​ថា​ គ្រាប់​មីស៊ីល​ដែល​ឥណ្ឌា​ប្រើ​​ដើម្បី​កម្ទេច​ផ្កាយ​រណប​ខ្លួន​ឯង ​បង្កើត​បាន​​កម្ទេចកំទី​យ៉ាងតិច​ ៤០០​ បំណែក​នៅ​ក្នុង​លំហ​អាកាស​ ក្នុង​នោះ​រួម​មាន​ ៦០ បំណែក​ដែល​មាន​ទំហំ​ធំ​ជាង​ ១៥ ស.ម។ ត្បិត​ថា​ផ្កាយ​រណប​ដែល​ឥណ្ឌា​កម្ទេច​ ស្ថិត​នៅ​ក្រោម​ព្រំដែន​របស់​​ស្ថានីយ​អវកាស​មែន​ ប៉ុន្តែ​​មាន​កម្ទេចកំទី​ចំនួន ២៤ បំណែក​ខ្ទាត​ឡើង​ខ្ពស់​ អាច​បង្កើត​បាន​ជា​ហានិភ័យ​មួយ។

គួរ​ដឹង​ថា​អំឡុង​​ការ​បោះ​ឆ្នោត​មួយ​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា​ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​បាន​ប្រកាស​ពី​ជោគជ័យ​លើ​បេសកកម្ម​ "Mission Shakti" ជា​បេសកកម្ម​សាក​ល្បង​គ្រាប់​មីស៊ីល​កម្ទេច​ផ្កាយ​រណប។ ឥណ្ឌា​ជា​ប្រទេស​ទី​បួន​ហើយ​ ដែល​សម្រេច​បាន​បេសកកម្ម​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក រុស្សី និង​ចិន។ រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ការ​សាក​ល្បង​នេះ​ធ្វើ​ឡើង​នៅ​កម្រិត​ទាប​មួយ​ ដើម្បី​ធានា​ថា​កាក​សំណល់​ទាំង​ឡាយ​នឹង​អាច​ធ្លាក់​ចុះ​មក​ផែន​ដី​វិញ​ក្នុង​ពេល​​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ។

យ៉ាងណាក្ដី​តាម​វីដេអូ​​​មួយ​បង្កើត​ឡើង​ដោយ​​ណាសា ធ្វើ​តាម​សកម្មភាព​កម្ទេច​ផ្កាយ​រណប​​នេះ បាន​បង្ហាញ​ថា​ការ​កម្ទេច​នេះ​បង្កើត​បាន​នូវ​​ការ​បំផ្ទុះ និង​កម្ទេចកំទី​ជា​ច្រើន៕​​​​​​​​​

ចុចអាន៖

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់