• 2019-04-02 08:27:53
  • ព័ត៌មាន

នាយក​ប្រតិបត្តិ​ Huawei ជឿ​ថា​នឹង​អាច​យក​ឈ្នះ Samsung នៅ​ឆ្នាំ ២០២០

  • 2019-04-02 08:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន Huawei បាន​កំណត់​គោលដៅ​ថា​នឹង​ដណ្ដើម​យក​តំណែង​លេខ​ ២ ពី Apple ក្នុង​ឆ្នាំ ២០១៩ បន្ទាប់​មក​​យក​តំណែង​កំពូល​ពី Samsung នៅ​ឆ្នាំ ២០២១។ យ៉ាងណាក្ដី​ក្រុមហ៊ុន​នេះ​អាច​បំបែក​គោលដៅ​របស់​ខ្លួន​បាន​ ដោយ​ទទួល​បាន​តំណែង​លេខ ២ តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ ដោយ​បាន​ច្រាន​​ទម្លាក់​ Apple ទៅ​លេខ​ ៣ កាល​ពី​ខែ​សីហា។

​ក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ​បាន​បិទ​បញ្ចប់​ឆ្នាំ ២០១៨ ដោយ​បាន​បំបែក​កំណត់​ត្រា​ជា​ច្រើន ហើយ​អាច​លក់​ស្មាតហ្វូន​បាន​លើស​ពី ២០០ លាន​គ្រឿង។ ជា​មួយ​សមិទ្ធផល​ដ៏​អស្ចារ្យ​ទាំង​នេះ​ Huawei ជឿជាក់​នឹង​អាច​យក​ឈ្នះ Samsung បាន​នៅ​ឆ្នាំ ២០២០ ខាង​មុខ​ មិន​បាច់​ចាំ​ដល់​ឆ្នាំ ២០២១ ឡើយ។

ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្មីៗ​នេះ លោក Richard Yu នាយក​ប្រតិបត្តិ​ Huawei បាន​បង្ហាញ​ក្ដី​ជឿជាក់​ថា Huawei ​​នឹង​អាច​ក្លាយ​ជា​ក្រុមហ៊ុន​​ស្មាតហ្វូន​ធំ​ជាង​គេ​នៅ​ឆ្នាំ ២០២០។ លោក​បន្ថែម​ថា​ Samsung និង Apple នៅ​តែ​ជា​គូ​ប្រជែង​របស់​ខ្លួន ព្រោះ​ថា​ក្រុមហ៊ុន​ទាំង​ពីរ​​មាន​គំនិត​ច្នៃ​ប្រឌិត។

ឆ្នាំ ២០១៩ នេះ Huawei អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​ដូច​ឆ្នាំ​មុន​ដែរ ដោយ​ពឹង​ផ្អែក​លើ​ត្រកូល​ P30, ត្រកូល​ Mate 30 ដែល​នឹង​ចេញ​ឆាប់ៗ រួម​ទាំង​ស្មាតហ្វូន​ធូរ​ថ្លៃ​ជា​ច្រើន​ទៀត។​ យ៉ាងណាក្ដី​ឆ្នាំ​នេះ​ស្មាតហ្វូន​ Mate X នឹង​ជា​ការ​បើក​ទំព័រ​ថ្មី​​​សម័យកាល​ថ្មី​មួយ​សម្រាប់​ Huawei ខណៈ​ដែល​ក្រុមហ៊ុន​ចង់​ផលិត​ស្មាតហ្វូន​បត់​ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​អនាគត៕​​​

ចុចអាន៖

ប្រភព៖ pocketnow ប្រែ​សម្រួល៖ សុខហេង

មតិយោបល់