• 2019-04-02 08:06:53
  • ព័ត៌មាន

​OPPO F11 Pro ត្រូវ​ម៉ាច់​ អ្នក​ចូលចិត្ត​ថត​រូប​បែប Portrait ​នៅ​កន្លែង​ងងឹត​

  • 2019-04-02 08:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ Portrait (រូបភាព​ដែល​ច្បាស់​ផ្នែក​ខាង​មុខ និង​ព្រាល​ផ្នែក​ខាង​ក្រោយ) ដែល​ថត​នៅ​ទី​ងងឹត​ មាន​ភាព​ទាក់ទាញ​មិន​ចាញ់​រូបភាព​ Portrait ដែល​ថត​ក្នុង​ស្ថានភាព​មាន​ពន្លឺ​គ្រប់គ្រាន់​នោះ​ទេ។ ប៉ុន្តែ​ការ​ថត​រូប​ប្រភេទ​នេះ​ឲ្យ​​មាន​ភាព​ទាក់ទាញ​គឺ​មិន​ងាយ​ស្រួល​ឡើយ​សម្រាប់​ស្មាតហ្វូន​ធម្មតា។ លើក​លែង​តែ OPPO F11 Pro ដែល​អាច​ផលិត​បាន​រូបភាព​ Portrait នៅ​ទី​ងងឹត​​បាន​ល្អ​ទាក់​ភ្នែក។

អ្នក​ជំនាញ​របស់ OPPO ធ្លាប់​បាន​បញ្ជាក់​​ថា F11 Pro មាន​ចំណុច​ពិសេស​ជាច្រើន​ដែល​បាន​បំពេញ​ទៅ​តាម​ក្ដី​ប្រាថ្នា​​របស់​អតិថិជន​ ជាពិសេស​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 48 MP ដោយ​សារ​តែ​វា​ត្រូវ​បាន​គេ​រចនា​ឡើង​យ៉ាង​យក​ចិត្ត​ទុកដាក់​សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប​បែប Portrait តែ​ម្ដង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ជំនាញ​ថត​រូប​បែបPortrait ​ពេញ​ ២៤ ម៉ោង​ប្រកប​ដោយ​គុណភាព និង ការ​ច្នៃ​ប្រឌិត​ខ្ពស់។

ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​ចំនួន​ថត​ចេញ​ពី​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​របស់ OPPO F11 Pro ​៖

ក្រៅ​ពី​ចំណុច​លេចធ្លោ​នៃ​ទំហំ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​ក្រោយ​ហើយ​នោះ OPPO F11 Pro នៅ​មាន​ចំនុច​ទាក់ទាញ​ជា​ច្រើន​ទៀត ដូច​ជា វា​មាន​កាមេរ៉ា​បង្កប់​ខ្លួន​នៅ​ចំណុច​កណ្តាល ដោយ​វា​អាច​ផុស​ចេញ​មក​ភ្លាមៗ គ្រប់​ពេល​ដែល​ចុច​កាមេរ៉ា Selfie ខ្លួនឯង។

OPPO F11 Pro ជំនាន់​ថ្មី​នេះ​​មាន​ថ្ម​ទំហំ 4000mAh បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 ត្រឹម​តែ​រយៈពេល​ ៨០ នាទី​ប៉ុណ្ណោះ ​នឹង​ទទួល​បាន​ថ្ម​ពេញ​ទូរសព្ទ , ​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , មាន​ពណ៌​ខាង​ក្រោយ​បែប Gradient ដ៏​គួរ​ឲ្យ​ទាក់ទាញ​ចំនួន​ពីរ គឺ Thunder Black និង Arura Green ​ ដែល​ភ្ជាប់​ជា​មួយ​នឹង​តម្លៃ​អាច​ទទួល​យក​បាន​ត្រឹម​តែ ៣៣៩ ដុល្លារ​ ប៉ុណ្ណោះ៕

អត្ថបទ៖ សុខហេង

មតិយោបល់