• 2019-04-02 04:00:00
  • ព័ត៌មាន

​តែ​ប៉ុណ្ណោះ​ទំនើប​ដែរ​ហើយ! ស្មាតហ្វូន Motorola G8 អាចនឹងដាក់​កាមេរ៉ា ៣ ​គ្រាប់ទំហំ ៤៨MP​

  • 2019-04-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព​ដំបូង​ដែល​គេ​ស្គាល់​ថា​ជា​ស្មាតហ្វូន​ម៉ាក Motorola ម៉ូឌែល G8 ​បាន​អភិវឌ្ឍន៍​រូប​រាង​ថ្មី ​បង្កប់​កាមេរ៉ា ៣ ​គ្រាប់​ផ្នែក​ខាង​ក្រោយ​ដំបូង​បង្អស់​របស់​ខ្លួន ​ចំណែក​ឯ​ផ្នែក​ខាង​មុខ​បំពាក់​ដោយ​អេក្រង់​លាត និងជាអេក្រង់បង្កប់កាមេរ៉ាមុខតូចមួយគ្រាប់(infinity O) ដែល​ជា​អេក្រង់​ពេញ​និយម​តាំង​ពី​ចុង​ឆ្នាំ ២០១៨។

Motorola ម៉ូឌែល G8 ត្រូវបានគេរំពឹង​ នឹងដាក់អេក្រង់​ល្អ OLED។ ប៉ុន្តែបើមើលតាមជំនាន់មុនៗរបស់ Motorola Moto Z4, Moto Z4 Play, និង Motorola One Visionជា​ស៊េរី​អេក្រង់ ៦,២ អ៊ីញ​ប្រភេទ LCD។ ដូចនេះ G8 អាចនឹងនៅតែដាក់ LCD ដដែល។

រី​ឯ​កាមេរ៉ា​ក្រោយ ៤៨MP បំពាក់​បច្ចេកវិទ្យា Bluetooth 5.0 មាន​រន្ធ​សាក​ថ្ម​លឿនUSB Type-C មាន​រន្ធ​ដោត​កាស មាន​RAM ៤GB មេម៉ូរី ៦៤GB និង​ដាក់​បន្ទះឈីប Snapdragon 675។

​យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​រូបភាព​លេច​ចេញ​លើ​អ៊ីនធើណិត​លើក​ដំបូង ចំពោះ​តម្លៃ​អាច​នឹង​ខ្ទង់ ៤០០ ដុល្លារ​ទៅ​ ៥០០ ដុល្លារ៕

ទស្សនាវីដេអូ render របស់ Motorola G8

ចុចអានបន្ត៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់