• 2019-04-02 03:12:56
  • ព័ត៌មាន

PewDiePie ប្រកាស​ចុះ​ចាញ់​​គណនី​ឥណ្ឌា ដោយ​ចេញ​វីដេអូ​បាញ់​ចុកៗ

  • 2019-04-02 03:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PewDiePie បាន​ប្រកាស​ថា​បញ្ចប់​សង្គ្រាម​​​ដែល​កើត​មាន​រាប់​ខែ​ជា​មួយ​គណនី​ឥណ្ឌា​ T-Series ដោយ​ទទួល​ស្គាល់​ថា​ T-Series ដណ្ដើម​បាន​តំណែង​គណនី​ YouTube ធំ​ជាង​គេ​ក្នុង​លោក​ជា​ផ្លូវ​ការ និង​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​ដែល​បង្កប់​ន័យ​ចាក់​ដោត​ដល់​គូ​ប្រជែង​របស់​ខ្លួន។

វីដេអូ​ចម្រៀង​មាន​ចំណង​ជើង​ថា​ "Congratulations” ដែល​បាន​ជីក​កកាយ​ទង្វើ​មិន​ត្រឹមត្រូវ​មួយ​ចំនួន​របស់​​ថ្នាក់​ដឹក​នាំ​​​ T-Series រួម​មាន​លោក​ Bhushan Kumar ដែល​​មាន​តំណែង​ជា​ប្រធាន​​។ ក្នុង​វីដេអូ​ចម្រៀង​នេះ PewDiePie ក៏​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​បាន​​ជួយ​ក្នុង​សង្គ្រាម​ជា​មួយ​ T-Series ផង​ដែរ។

ត្បិត​ថា​​បាន​ប្រកាស​​ចុះចាញ់​មែន​ ប៉ុន្តែ​ខណៈ​ពេល​នេះ​គណនី​ PewDiePie កំពុង​ស្ថិត​នៅ​លើ​ T-Series វិញ​​ហើយ ដោយ​មាន​ចំនួន​ Subscriber ចំនួន​ ៩២ ​៣៦៥ ២២០ ត​ទល់​នឹង​ ៩២ ២៣៣ ៤០៤ របស់​ T-Series៕​​

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់