• 2019-04-02 01:31:42
  • ព័ត៌មាន

មេ​ធំ Huawei៖ "២ ឆ្នាំ​ទៅ​មុខ ពាក់​កណ្តាល​នៃ​ស្មាតហ្វូន​កំពូល​របស់​យើង​សុទ្ធ​តែ​បត់​បាន"

  • 2019-04-02 01:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ក៏​ជា​ក្រុមហ៊ុន​យក្ស​មួយ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ឯ​ទៀត​ដែល​បាន​ចេញ​ផ្សាយ​ស្មាតហ្វូន​បត់ (Foldable) នា​ឆ្នាំ ២០១៩ នេះ។ នោះ​គឺ​ម៉ូឌែល Mate X ដែល​មាន​អេក្រង់​ភ្លោះ អាច​បត់​ចុះ​ឡើង ជាមួយ​តម្លៃ ២ ៦០០ ដុល្លារ​ក្នុង​មួយ​គ្រឿង។

ត្បិត​អី​មិន​ទាន់​ប្រាកដ​ពី​ទំហំ​នៃ​ភាព​ជោគជ័យ​លើ​ឧស្សាហកម្ម​ស្មាតហ្វូន​ប្រភេទ​នេះ ប៉ុន្តែ​លោក Richard Yu បាន​បង្ហាញ​ការ​ជឿជាក់​ថា​ទៅ​ថ្ងៃ​ខាង​មុខ​ពាក់​កណ្តាល​នៃ​ស្មាតហ្វូន​សេរ៊ី​ផុត​លេខ​របស់​ខ្លួន នឹង​សុទ្ធ​តែ​អាច​បត់​បាន។

បញ្ជាក់​ប្រាប់​សារព័ត៌មាន GSMArena ប្រធានផ្នែកជាន់ខ្ពស់រូបនេះមាន​ប្រសាសន៍​ថា៖ "ខ្ញុំ​គិត​ថា​ស្មាតហ្វូន​កំពូល​នៅ ២ ឆ្នាំ​បន្ទាប់ ពាក់​កណ្តាល​នៃ​ឧបករណ៍​របស់​យើង​សុទ្ធ​តែ​ជា​ស្មាតហ្វូន​បត់"។

ក្រុមហ៊ុន​ចិន Huawei សព្វថ្ងៃ​មាន​ស្មាតហ្វូន​ផុត​លេខ ២ សេរ៊ី ដោយ​មាន​ត្រកូល P និង Mate ​ដោយ​តាម​ការ​ព្យាករណ៍​ទៅ​ថ្ងៃ​អនាគត​ត្រកូល​ទាំង​នេះ ប្រភេទ Pro នឹង​ជា​ស្មាតហ្វូន​បត់ ខណៈ Non-Pro នឹង​រក្សា​ការ​រចនា​ធម្មតា។ បើ​យើង​និយាយ​ដល់​ត្រកូល​ធុន​កណ្តាល​ដូច​ជា Honor ក៏​ទំនង​ជា​នឹង​លេច​ចេញ​លើ Magic សេរ៊ី​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់