• 2019-04-01 03:53:22
  • ផលិតផលថ្មី

ចេញ​ស្ងាត់ៗ Surface Book 2 ​ឡើង​ដល់ Core i5 ជំនាន់​ទី ៨ រក្សា​តម្លៃ​នៅ​ដដែល

  • 2019-04-01 03:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Microsoft ទើប​តែ​អាប់ដែត​ការ​ចេញ​លក់​កុំព្យូទ័រ​យួរដៃ Surface Book 2 ជំនាន់​ថ្មី របស់​ខ្លួន​វិវត្ត​ឡើង​ការ​ប្រើប្រាស់ CPU ប្រភេទ Intel Core i5-8350U (ជំនាន់​ទី ៨)។ ម៉ូឌែល​ថ្មី​នេះ​មក​ជាមួយ​នូវ​ RAM ទំហំ 8GB និង​អង្គ​ផ្ទុក 256GB ជាមួយ​តម្លៃ​លក់ ១ ៤៩៩ ដុល្លារ

នេះ​ជា​តម្លៃ​ចាស់​សម្រាប់​ម៉ូឌែល​ប្រើប្រាស់ CPU ប្រភេទ Core i5 ជំនាន់​ទី ៧ ដោយ​ក្រុមហ៊ុន​ Microsoft ក៏​នឹង​នៅ​តែ​បន្ត​ដាក់​លក់​រហូត​អស់​ពី​ស្តុក ជាមួយ​ការ​បញ្ចុះ​តម្លៃ​ទាប​ជាង​មុន ២០០ ដុល្លារ​ពោល​គឺ​ធ្លាក់​មក​ត្រឹម ១ ២៩៩ ដុល្លារ​វិញ។

ចំពោះ​ការ​បន្ថែម​ជម្រើស​ថ្មី​នេះ ពុំ​មាន​ការ​ផ្លាស់ប្តូរ​អ្វី​ច្រើន​ទេ ដោយ​ទាំង​ទំហំ​អេក្រង់​រក្សា​ត្រឹម ១៣ អ៊ីញ គ្មាន​ជម្រើស ១៥ អ៊ីញ ជា​រួម​គឺ​គ្រាន់​បន្ថែម​ល្បឿន​ម៉ាស៊ីន​ជាមួយ CPU ជំនាន់​ថ្មី អាច​រត់​ដល់​ល្បឿន​ដំណើរការ ៣,៦GHz តែ​ប៉ុណ្ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ The Verge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់