• 2019-03-28 07:58:00
  • ព័ត៌មាន

​Vivo​ ​V15​ ​ចេញ​លក់​​ផ្លូវការ​នៅខ្មែរតម្លៃ ៣៣៩ ដុល្លារ ​ថែមកាដូច្រើនណាស់

  • 2019-03-28 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយពី​បាន​ប្រកាស​បង្ហា​ញ​ស្មា​ត​ហ្វូ​ននៃ​ត្រកូល​ ​V​ ​ជំនាន់​ចុងក្រោយ​​និង​ធ្វើការ​ ​pre​-​order​ ​រួចមក​ ​ពេលនេះ​ ​Vivo​ ​V15​ ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី26​ ​មីនា​ ​នេះ​តទៅ។​ ​តម្លៃស្មា​ត​ហ្វូ​ន​ ​Vivo​ ​V15​ ​ប្រកាស​លក់​ជា​ផ្លូវការ​នៅ​គឺ​ ​៣៣៩ ដុល្លារ​ ​។​ ​ ​

​សម្រាប់​ការ​ជាវ​ទៅលើ​ស្មា​ត​ហ្វូ​ន​ ​V15​ ​និង​មាន​បន្ថែម​ជូន​ ​ដល់​អតិថិជន​ ​នូវ​កាដូ​ពិ​សេស​ៗ​ជាច្រើន​ ​រួមមាន​ដូចជា​ ​បន្តោង​សោរ​ ​vivo​ ​ជើង​ ​Tripods​ ​ដប​ទឹក​ដ៏​ស្រស់​ស្អាត​ ​និង​ ​Power​ ​Bank​ ​ផង​ដែរ​។​ ​មិន​តែប៉ុណ្ណោះ​រាល់​ការ​ជាវ​ ​V15​ ​លោកអ្នក​និង​ទទួល​បានការ​ផ្តល់​ជូន​បណ្ណ​ធានា​ប្តូរ​ ​អេក្រង់​ដោយ​ឥតគិតថ្លៃ​ ​1ដង​ផង​ដែរ​ ​ដែល​មាន​សុពលភាព​ ​12ខែ​។​ ​ជាពិសេស​ ​ក៏​មាន​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ​ ​រហូតដល់​ទៅ​ ​24ខែ​ ​គិត​ចាប់ពី​ថ្ងៃ​ដែល​ទិញ​។​

​សម្រាប់​លក្ខណៈ​សម្បត្តិ​​របស់​ស្មា​ត​ហ្វូ​ន​ ​vivo​ ​V15​ ​មាន​ដូចជា​៖​

​•​ ​កាមេរ៉ា​មុខ​ផុស​ឡើង​ ​32​ ​មេ​ហ្គា​ភិច​សែល​ ​

​•​ ​អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម​ ​(​Ultra​ ​FullViewTM​ ​Display​)​ ​

​•​ ​ទំហំ​អេក្រង់​ ​6.53​-​inch​ ​2340x1080​ ​FHD​+​ ​

​•​ ​AI​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​•​ ​មុខងារ​ថត​ព្រាល​ ​Portrait​ ​5MP​ ​

​•​ ​មុខងារ​ថតរូប​ធ្វើឲ្យ​រូបរាង​កាន់តែ​ស្អាត​ ​(​AI​ ​Body​ ​Shaping​)​ ​

​•​ ​មុខងារ​ថត​បាន​កាន់តែ​ធំ​ទូលាយ​ ​8MP​ ​(​120​°​)​ ​

​•​ ​មុខងារ​ថតរូប​កាន់តែ​ច្បាស់12MP​ ​(​24​ ​Million​ ​Photosensitive​ ​Unities​)​ ​

​•​ ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ខាងក្រោយ​ ​

​•​ ​RAM​ ​6GB​ ​+​ ​ROM​ ​128GB​ ​+​ ​SD​ ​Card​ ​up​ ​to​ ​256GB​ ​

​•​ ​Jovi​:​ ​Google​ ​Len​ ​and​ ​Google​ ​Assistant​ ​

​•​ ​ដំណើរការ​ម៉ាស៊ីន​ដោយ​ ​(​MTK​ ​P70​ ​Octa​-​Core​ ​2.1GHz​)​ ​

​•​ ​ថាមពល​ថ្ម​ ​4000mAh​ ​

​•​ ​បច្ចេក​វិទ្យ​សាក​ថ្ម​លឿន​ ​(​Dual​ ​Engine​ ​Quick​ ​Charging​)​ ​

​•​ ​Funtouch​ ​OS​ ​9​ ​(​Based​ ​on​ ​Android​ ​9.0​)​ ​

​•​ ​មាន​ពីរ​ពណ៌​ ​Topaz​ ​Blue​ ​និង​ ​Glamour​ ​Red​ ​

​ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ក្រុមហ៊ុន​ក៏​នឹង​ ​ផ្តល់​ជូន​ប័ណ្ណ​ផ្សងសំណាង​ ​ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖​ ​ម៉ូតូ​ ​Honda​ ​Zoomer​-​X​ ​ស៊េរី​ថ្មី​ ​ចំនួន​ ​5​ ​រង្វាន់​ ​វ៉ា​លីម៉ា​ក​ ​Rimowa​ ​ចំនួន​ ​10​ ​រង្វាន់​ ​និង​ទូទឹកកក​ម៉ាក​ ​Midea​ ​ចំនួន​ ​15​ ​រង្វាន់​។​

​កាលបរិច្ឆេទ​ចាប់​រង្វាន់​ ​នឹង​ប្រព្រឹត្តទៅ​ ​នៅ​ថ្ងៃទី​ ​26​ ​ខែមីនា​ ​រហូតដល់​ថ្ងៃទី30​ ​ខែមេសា​ ​ឆ្នាំ2019​។​ ​សម្រាប់​អតិថិជន​ដែល​បាន​ ​ធ្វើ​កា​រកុ​ម៉្មង់​ទុកមុន​ ​ទៅលើ​ស្មា​ត​ហ្វូ​ន​ ​vivo​ ​V15​ ​លោកអ្នក​អាច​ទៅ​ទទួល​ ​ស៊ី​មកា​ត​ដែល​មាន​តំលៃ​ ​54​$​ ​ដោយ​ឥតគិតថ្លៃ​ ​ជាមួយនឹង​គំរោង​ ​Smart​ ​ធំ​ហ្មង​ ​រយៈពេល​ ​24​ ​សប្តាហ៍​ ​ដែល​អាច​បើក​បាន​នៅ​គ្រប់​ ​Smart​ ​Stores​ ​ចាប់ពី​ថ្ងៃទី​ ​27​/​03​/​2019​ ​រហូតដល់​ ​31​/​03​/​2019​ ​ដោយ​លោកអ្នក​គ្រាន់តែ​ ​ភ្ជាប់​មក​ជាមួយនឹង​ក្រដាស​ ​Pre​-​order​ ​ទូរស័ព្ទ​ ​ហើយនិង​អត្តសញ្ញា​ណ​បណ្ណ័​ផង​ដែរ​៕

អត្ថបទ៖ រក្សា

មតិយោបល់