• 2019-03-22 11:43:41
  • ព័ត៌មាន

Verified ផេកលើហ្វេសប៊ុកបានផលអីខ្លះ ទើបក្រុមហ៊ុនធំៗខ្វារចង់បានគ្រប់គ្នា?

  • 2019-03-22 11:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ចូល​ទៅ​ឆែក​មើល​ផេក​ធំៗ ឬ​ក៏​បុគ្គល​ល្បីៗ អ្នក​តែង​តែ​ឃើញ​មាន​សញ្ញា​គ្រីស​ពណ៌​ខៀវ​បញ្ជាក់​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​បាន​ដឹង​ច្បាស់​ពី​ផល​ប្រយោជន៍​នៃ​ការ​ទទួល​បាន Verified Page នេះ។

Sabay នឹង​លើក​យក​ហេតុផល ៥ យ៉ាង ដែល​ជា​សារប្រយោជន៍​ពី Verified Page ៖

១. ងាយ​រក៖ ជា​ទូទៅ​ប្រសិន​បើ​ផេក​អ្នក​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ហ្វេសប៊ុក ពេល​អតិថិជន​អ្នក​ចង់​រក​ប្រាកដ​ជា​ងាយ​ជាង​មុន ហើយ​ក៏​លោត​ចេញ​លើ​ផេក​ដែល​មិន​ទទួល​បាន Verified ផង​ដែរ។

២. បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ៖ ប្រសិន​បើ​ផេក​អ្នក​រាល់​ពេល​គេ​ស្វែង​រក​តែង​តែ​នៅ​លើ​គេ ឬ​បង្ហាញ​ខ្លួន​មុន​គេ​នោះ ចំនួន​អ្នក​ចូល​មើល ចូល Like ចូល Comment ឬ​ក៏​ទិញ​ផលិត​ផល​ក៏​កើន​ឡើង​ដូច​គ្នា។

(ប្រភព៖ ថតចេញពី ហ្វេសប៊ុក PassApp Taxis)

៣. Reach ច្រើន​ជាង​មុន ៖ អ្នក​អាច​ចំណាំ​មើល​ដោយ​ខ្លួន​ឯង​បាន​ថា មុន​ពេល​ទទួល​បាន Verified ជា​ទូទៅ​ផេក​អ្នក Reach ឬ​ក៏​បាន​ទៅ​ដល់​មនុស្ស​ប៉ុន្មាន​អ្នក ហើយ​ពេល​បាន Verified រួច តើ​ចំនួន​នោះ​កើន​ឡើង​បាន​ឬ​យ៉ាង​ណា។

៤. ទទួល​បាន​ការ​ទុក​ចិត្ត ៖ ផេក Verified គឺ​សំដៅ​ផេក​នោះ​ជា​ផេក​ពិត ហើយ​ការ​ទទួល​បាន​នេះ ក៏​មិនមែន​ជា​រឿង​ងាយ​ស្រួល​ដែរ។ ដូច្នេះ​តាម​រយៈ​ការ​ទទួល​ស្គាល់​ពី​ហ្វេសប៊ុក​ក៏​អាច​បន្ថែម​ទំនុក​ចិត្ត​ដល់​អតិថិជន ឬ​អ្នក​គាំទ្រ​បាន​ដែរ។

៥. ជៀស​វៀង​ក្លែង​បន្លំ ៖ ចំណុច​នេះ​ជា​រឿង​សំខាន់ ព្រោះ​ដូច​ដែល​អ្នក​អាច​ធ្លាប់​ឃើញ​ស្រាប់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​តែង​ប្រទះ​នឹង​ផេក​មិន​ពិត​មួយ​ចំនួន។ ចំពោះ​ម្ចាស់​ផេក ប្រាកដ​ជា​មិន​ចង់​ឲ្យ​មាន​ការ​ក្លែង​បន្លំ​ព័ត៌មាន​ឡើយ ហើយ​អ្នក​ផ្ទាល់​ក៏​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ ទទួល​ការ​បោក​ប្រាស់​ដែរ។ ដូចនេះ​ផេក Verified អាច​បញ្ជាក់​បាន​គ្រប់​យ៉ាង ក៏​ដូចជា​បញ្ចប់​ផេក​ក្លែងក្លាយ​ដែរ។

ជាក់​ស្ដែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ស្រុក គឺ Passapp ក៏​ទើប​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន Facebook ផង​ដែរ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​ខ្លួន ពិសេស​ក៏​កាន់​តែ​ងាយ​ស្រួល​ចែក​រំលែក​ព័ត៌មាន​ ក៏​ដូចជា​កម្មវិធី​ពិសេស​ៗ​ជាច្រើន​ផង​ដែរ៕

អត្ថបទ៖ លីដា

មតិយោបល់