• 2019-03-21 02:22:00
  • គន្លឹះ

​កន្លែង​ខ្លឹម​មួយ​លើ iPhone ​ទាល់​តែ​អ្នក​ចូល​ចិត្ត​អាន ទើប​ប្រើ​ញឹក​!

  • 2019-03-21 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 55

ចន្លោះមិនឃើញ

​មុខងារ Reduce White Point ​ដែល​មាន​តាំង​ពី​ជំនាន់ iOS 7 រហូត​បន្ត​ដល់ iOS 12 ត្រូវ​បាន​អ្នក​ប្រើ​ iPhone ឬ iPad ​មើល​រំលង។ ​តាម​រយៈ​ការ​ស្រាវជ្រាវ ​មុខងារ​នេះ​មាន​ប្រយោជន៍​ខ្លាំង ​ធ្វើ​ឲ្យ​ផ្ទៃ​អេក្រង់​ទាំង​មូល​ប្រែ​ជា​ពណ៌​ស្រទន់ ជា​ជំនួយ​ដល់​ភ្នែក ​មិន​ឲ្យ​កុង​ពន្លឺ​ខ្លាំង ​ពេល​អាន​អក្សរ ​ស្រដៀង​នឹង​មុខងារ Night mode ឬ Dark Mode ដែរ ក៏​ប៉ុន្តែ​វាខុសពីមុខងារ True Tone ​។ ជាពិសេស ​វា​ជួយ​សន្សំ​សំចៃ​ថ្ម​បាន​គួរ​សម​។

រូបតំណាង

​ចំពោះ​របៀប​ប្រើ​មុខងារ​នេះ ងាយៗ​ទេ

  • អ្នក​គ្រាន់​តែ​ចូល Settings-> Accessiblity-> Display Accommodations រួច​ចុច​លើ​ពាក្យ Reduce White Point ហើយ​បើក​វា​ជា​ការ​ស្រេច(ដូច​រូប)។
  • ម្យ៉ាង​ទៀត (វិធី​ផ្លូវកាត់) ចូល​ទៅ Settings-> General-> Accessiblity-> Accessiblity Shortcut ហើយ​ចុច​បើក រួច​ស្រេច។ ​តោះ! សាក​បន្តិច​មើល៎ ឆុត​ឬអត់?
វិធីទី ១
វិធីទី ២

អានអត្ថបទបន្ត៖

ប្រភព៖ iDownloadBlog ប្រែ​សម្រួល៖ រក្សា

មតិយោបល់