• 2019-03-20 08:25:00
  • ព័ត៌មាន

​លក់​ដាច់​ខ្លាំង Xiaomi ​ថា Redmi Note 7 ​លក់អស់ជាង ៤ ​លាន​គ្រឿង​

  • 2019-03-20 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

​ក្រុម​ហ៊ុន​ផលិត​ទូរសព្ទ Xiaomi បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូឌែល Redmi Note 7 កាល​អំឡុង​ខែ​មករា ​ដើម​ឆ្នាំ ​នឹង​ចែក​ចាយ​លក់​តាម​បណ្តាប្រទេស​ប៉ែក​អឺរ៉ុប រួម​ទាំង​ឥណ្ឌា​ផង មក​ទល់​ពេល​នេះ​បាន​ចេញ​របាយការណ៍​ថា ​នឹង​អាច​ឈាន​ដល់ ៤ លាន​គ្រឿង​នៅ​ដំណាច់​ខែ​មីនា​នេះ។

​លោក Lei Jun នាយក​ប្រតិបត្តិ​របស់ Xiaomi បាន​និយាយ​ថា កំណើន​អ្នក​កម្ម៉ង់​ទិញ Note 7 ច្រើន​មិន​នឹក​ស្មាន​ដល់ ពោល​គឺ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា 50,000 គ្រឿង​ឯណោះ។ បើ​ធៀន​នឹងម៉ូឌែល​មុនៗដូច​ជា Honor 8X ក៏​លក់​ដាច់​ខ្លាំង​ ដូច​គ្នា​បែប​នេះ​ដែរ ។ ទាំងនេះ​ជា​ជំហានជោគជ័យ​ មួយយ៉ាងធំធេងសម្រាប់ Xiaomi៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់