• 2019-03-20 01:40:00
  • ផលិតផលថ្មី

Huawei ចេញ​ផ្សាយ​ម៉ូឌែល​ថ្មី Honor 10i ប្រើ​កាមេរ៉ា ៣ គ្រាប់ តម្លៃ​ខ្ទង់​បី​សន្លឹក​ស្តើង!

  • 2019-03-20 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លេច​ចេញ​នូវ​ចចាមអារ៉ាម​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន មក​ទល់​ថ្មីៗ​នេះ​ Huawei ក៏​បាន​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន Honor 10i ជា​ផ្លូវការ​ក្នុង​ទីផ្សារ​ប្រទេស​រុស្ស៊ី។ ចំណុច​រសើប​ធៀប​នឹង​សិស្ស​ប្អូន Honor 10 Lite គឺ​ខុស​ត្រង់​ការ​បន្ថែម​កាមេរ៉ា​ ៣ គ្រាប់​នៅ​ខ្នង​ខាង​ក្រោយ។

Honor 10i មាន​កាមេរ៉ា​ ៣ គ្រាប់​ទំហំ 24MP f/1.8 + 8MP f/2.4 ប្រភេទ Ultra-Wide Angle + 2MP ប្រភេទ Depth Sensor ខណៈ​កាមេរ៉ា​មុខ​អាច​ថត​រូបភាព Selfie នូវ​កម្រិត 32MP។ បំពាក់​ដោយ​បន្ទះ​ឈីប Kirin 710 ដោយ​មាន RAM 4GB និង​អង្គ​ផ្ទុក​ទំហំ 128GB។

ប្រើប្រាស់​អេក្រង់​ទំហំ ៦,២១ អ៊ីញ មាន​កម្រិត​បង្ហាញ ១ ០៨០ x ២ ៣៤០ ភីកសែល ដោយ​មាន​ថាមពល​ថ្ម ៣ ៤០០mAh ដំណើរការ​លើ Android 9 Pie សម្រប​ផ្ទៃ​កម្មវិធី EMUI 9។ ទម្ងន់​ខ្លួន​មិន​ជា​ខុស​គ្នា​ច្រើន ពោល​គឺ​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​ឡើង​ទម្ងន់ ២ ក្រាម​ធៀប​នឹង Honor 10 Lite ធម្មតា។

សម្រាប់​តម្លៃ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ទីផ្សារ​រុស្សី​ទេ ប៉ុន្តែ​តាម​ប្រភព​សារព័ត៌មាន​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹង​ថា Honor 10i ថ្លៃ​ប្រហែល ១៩ ៩៩០ RUB ឬ​ប្រហែល ៣១០ ដុល្លារ ក៏​រំពឹង​នឹង​មាន​ដំណឹង​លើ​ទីផ្សារ​ដទៃ​ទៀត​ឆាប់ៗ​ខាង​មុខ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់