• 2019-03-19 09:14:32
  • ព័ត៌មាន

Vivo V15 ដាក់​លក់​នៅ​ខ្មែរ​តម្លៃ ៣៥៩ ដុល្លារ មាន​ថែម​កាដូ​​ច្រើន​សន្ធឹក

  • 2019-03-19 09:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន vivo កាន់​តែ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ ជាក់ស្ដែង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​​ឃើញ​ថា​ម៉ូឌែល V15|V15Pro ទទួល​ការ​ជាវ​និង​កុម្ម៉ង់​ទិញ​​​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ​លើស​ម៉ូឌែល Flagship មុនៗ​ពីរ​ដង។

ម៉ូឌែល​ V15|V15Pro ​មាន​រូបរាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ មាន​ជម្រើស​ពណ៌​​ដ៏​ទាន់​សម័យ​ចំនួន​ពីរ​គឺ​ Topaz Blue (ជា​ពណ៌​ខៀវ​មាន​លក្ខណៈ​បែប​ឆ្នូតៗ) និង​ Coral Red (ជា​ពណ៌​ក្រហម​មាន​លក្ខណៈ​បែបឆ្នូតៗ) ជា​រចនាបថ​ថ្មី​សម្រាប់​ដើម​ឆ្នាំ ២០១៩​ នេះ។

លក្ខណៈ​សម្បត្តិ​របស់​ V15 មាន​ដូច​ជា ៖​​​

  • កាមេរ៉ា​មុខ​ផុស​ឡើង​កម្រិត​ ៣២ មេហ្គាភិចសែល
  • អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម (Ultra FullViewTM Display) ទំហំ ៦,៥៣ អ៊ីញ បង្ហាញ​រូប​ក្នុង​កម្រិត​ 2340x1080 FHD+
  • កាមេរ៉ា​ក្រោយ​​ ៣ គ្រាប់​មាន​បំពាក់​​ដោយ​បច្ចេកវិទ្យា​ AI ​ថត​រូប​បាន​កាន់​តែ​ស្អាត មាន​កាមេរ៉ា​មេ​កម្រិត ១២ MP, កាមេរ៉ា​ទី​ពីរ​ប្រភេទ Wide ​កម្រិត​ ៨ MP ថត​រូប​បាន​ទំហំ ១២០ ដឺក្រេ និង​កាមេរ៉ា​ទី​បី​សម្រាប់​ថត​ព្រាល​ Portrait ​មាន​កម្រិត​ ៥ MP
  • លើ​កាមេរ៉ា​នេះ​ក៏​មុខងារ​ថត​រូប​ធ្វើ​ឲ្យ​រូបរាង​កាន់​តែស្អាត (AI Body Shaping)
  • បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃខាង​ក្រោយ
  • RAM ទំហំ 6GB + ROM ទំហំ 128GB និង​អាច​បន្ថែម​មេមូរី​បាន​ដល់​ ២៥៦ GB
  • មាន​មុខងារ​ Google Len និង​ Google Assistant
  • ដំណើរការ​ម៉ាស៊ីន​ដោយ MTK P70 Octa-Core 2.1GHz
  • ថាមពល​ថ្ម 4000mAhមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Dual Engine Fast Charging
  • ប្រើ​ប្រាស់​ Funtouch OS 9 (Based on Android 9.0)

សម្រាប់​អតិថិជន​ដែល​លង់​ស្នេហ៍​ស្មាតហ្វូន vivo V15​ អាច​ធ្វើ​ការ Pre-Order បាន​ឥឡូវ​នេះ​រហូត​ដល់​ថ្ងៃ​ទី ២៥​ ខែ​មីនា ដោយ​គ្រាន់​តែ​កក់​ទុក​មុន​ត្រឹម​តែ ១០ ដុល្លារ ​ហើយ​​តម្លៃ​ចេញ​លក់​ផ្លូវ​ការ​របស់​ vivo V15 គឺ​មាន​តម្លៃ​ត្រឹម​តែ ៣៥៩ ដុល្លារ​ ប៉ុណ្ណោះ។

រាល់​ការ​កុម្ម៉ង់​ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏​មាន​​ថែម​ជូន​នូវ​កាដូ​ពិសេសៗ​ជា​ច្រើន ​រួមមាន​ដូចជា ៖ បន្តោង​សោ vivo, ជើង Tripods, ដប​ទឹក​ដ៏​ស្រស់​ស្អាត និង Power Bank (រី​ឯ​សម្រាប់ Bluetooth Speaker បាន​ត្រឹម​រយៈពេល ក្នុង​ការ​ធ្វើ Pre-order តែ​ប៉ុណ្ណោះ)។

លើស​ពី​នេះ អតិថិជន​ក៏​នឹង​ទទួល​បាន​ស៊ីម​កាត Smart ដែល​មាន​តម្លៃ​ ​៥៤ ដុល្លារ​ ដោយ​ឥត​គិត​ថ្លៃ ជា​មួយ​នឹង​គម្រោង Smart ធំហ្មង រយៈ​ពេល ២៤​ សប្ដាហ៍ ដែល​អាច​បើក​បាន​នៅ​គ្រប់ Smart Stores ចាប់​ពី​ថ្ងៃ​ទី 27/03/2019 ​រហូតដល់ 02/04/2019 ផង​ដែរ។ ​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏​មាន​ការ​ផ្ដល់​ជូន​នូវ​ប័ណ្ណ​ធានា​ប្ដូរ​អេក្រង់​ដោយ​ឥត​គិត​ថ្លៃ ១​ ដង ដែល​មាន​សុពល​ភាព ១២​ ខែ ជា​ពិសេស​ក៏​បន្ថែម​នូវ​ការ​ធានា​ទូរសព្ទ​រហូត​ដល់​ទៅ​ ២៤ ខែ ដែល​គិត​ចាប់​ពី​ថ្ងៃ​ដែល​ទិញ។

ជាង​នេះ​ទៅ​ទៀត​គ្រាន់​តែ​ធ្វើ​ការ Pre-order ទូរសព្ទ​ vivo V15 ឥឡូវ​នេះ​ក៏​មាន​នូវ​ការ​ផ្ដល់​ជូន​ប័ណ្ណ​ផ្សង​សំណាង​ចាប់​រង្វាន់​ជា​ច្រើន​ដូចជា​ ៖ ម៉ូតូ Honda Zoomer-X ស៊េរី​ថ្មី ចំនួន ៥ រង្វាន់, វ៉ាលី​ម៉ាក Rimowa ចំនួន ១០​ រង្វាន់ និង​ទូ​ទឹកកក​ម៉ាក Midea ចំនួន ១៥ រង្វាន់។ កាលបរិច្ឆេទ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​ទី​ ១៦​ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី ៣០​ ខែ​មេសា ឆ្នាំ ២០១៩៕

អត្ថបទ៖ សុខហេង

មតិយោបល់