• 2019-03-19 07:35:01
  • ព័ត៌មាន

ទស្សនាវីដេអូបង្ហាញច្បាស់ៗ ឡាន​ថ្លៃ​ជាង​គេ​ក្នុង​លោក មាន​តែ​មួយ​គ្រឿង​គត់

  • 2019-03-19 07:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Bugatti La Voiture Noire ជា​រថយន្ត​មាន​តែ​មួយ​គត់​ក្នុង​លោក ហើយ​ក៏​ជា​រថយន្ត​​ថ្មី​​ដែល​មាន​តម្លៃ​ថ្លៃ​​ដាច់​គេ​បំផុត​ក្នុង​លោក ជា​មួយ​តម្លៃ​​ខ្ទង់​ ១៨ លាន​ដុល្លារ​ឯណោះ។

រថយន្ត​នេះ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ Quard-Turbo W16 ចំណុះ ៨,០ លីត្រ ដែល​អាច​បង្កើត​កម្លាំង​បាន​ ១៥០០ សេះ។ រូបរាង​ខាង​ក្រៅ​របស់​វា​ពិត​ជា​ប្លែក​ភ្នែក​ ខុស​គ្នា​ពី​រថយន្ត​ Bugatti ម៉ូដែល​មុន ហើយ​រូបរាង​ខាង​ក្នុង​មិន​បាន​ត្រូវ​បង្ហាញ​នោះ​​ឡើយ ដោយ​ Bugatti រក្សា​ការ​សម្ងាត់​បាន​យ៉ាង​ល្អ​បំផុត។

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​រូបរាង​រថយន្ត​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក ក្រោយ​កម្មវិធី Geneva Motor Show ឆ្នាំ ២០១៩ បាន​បញ្ចប់​ទៅ ៖​

ចុចអាន៖

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់