• 2019-03-20 01:50:00
  • ព័ត៌មាន

កាន់​តែ​ក្តៅ​គគុក​ហើយ T-Series ឡើងលេខ១ វ៉ា​យកឈ្នះ PewDiePie ផ្អើល YouTube

  • 2019-03-20 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel ល្បី​ឈ្មោះ PewDiePie ដែល​ម្ចាស់​មាន​ឈ្មោះ​ពិត​ថា Felix Kjellberg ទី​បំផុត​ត្រូវ​របូត​តំណែង​ជា Channel មាន Subscriber ច្រើន​បំផុត​សារ​ជា​ថ្មី បន្ទាប់​ពី​ T-Series របស់​ប្រទេស​ឥណ្ឌា​បាន​យក​ឈ្នះ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

T-Series ត្រូវ​បាន​ស្គាល់​ជា​ក្រុមហ៊ុន​ចែកចាយ​មាតិកា​តន្ត្រី​និង​ភាពយន្ត Bollywood ក៏​បាន​តាម​យ៉ាង​ប្រកៀកប្រកិត​ជាមួយ PewDiePie អស់​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ ដោយ​កន្លង​ទៅ​ក៏​ធ្លាប់​យក​ឈ្នះ Channel កំពូល​មួយ​នេះ​បាន​រយៈ​ពេល ៨ នាទី​កាល​ពី​ថ្ងៃ​ទី ២២ ​កុម្ភៈ លុះ​មក​ដល់​ថ្ងៃ​ទី ១៨ មិនា​គឺ T-Series បាន​បំបែក​កំណត់ត្រា​ថ្មី​អាច​ផ្តួល​យក​ឈ្នះ​ច្រើន​ជាង ២ ម៉ោង។

Channel ទាំង​ពីរ​នេះ​ទទួល​បាន​ Subscriber ​ជិត ៩០ លាន​នាក់ ​ដូច​គ្នា ​ប៉ុន្តែ​តួ​លេខ​បច្ចុប្បន្ន T-Series កើន​បាន​ច្រើន​ជាង​ខ្ទង់ ៥០ ០០០ នាក់។ ជុំវិញ​ការ​របូត​តំណែង​នេះ​ដែរ លោក Felix ក៏​បាន​ប្រមែប្រមូល​អ្នក​គាំទ្រ តាម​រយៈ​ការ​បង្កើត​យុទ្ធនាការ​មួយ​ក្នុង​គោលដៅ​ជួយ​ផ្សព្វផ្សាយ Channel របស់​ខ្លួន ដែល​ធ្លាប់​ឈរ​ចំណាត់ថ្នាក់​កំពូល​តាំង​ពី​ឆ្នាំ ២០១៣ ឲ្យអាច​បន្ត​ជោគជ័យ​ទៅថ្ងៃមុខទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់