• 2019-03-18 07:37:20
  • ព័ត៌មាន

ឱកាស​ទទួល​បាន​ការ​ប្ដូរ​ប្រេង​ឥតគិតថ្លៃ​ពេញ​មួយ​ឆ្នាំ ពី​ក្រុមហ៊ុន តូយ៉ូតា សាខា​ទួល​សង្កែ

  • 2019-03-18 07:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន តូយ៉ូតា (ខេម​បូឌា) បាន​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​សាខា​ថ្មី​មួយ​ជា​ផ្លូវ​ការ កាល​ពី​ដើម​ខែ​មីនា​ថ្មីៗ​នេះ ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ ឯកឧត្ដម ជា សុផារ៉ា ចម្ងាយ​ប្រហែល ៨០០ម៉ែត្រ​ប៉ុណ្ណោះ​ពី​រង្វង់​មូល​កាំកូ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ​គឺ សាខា​ថ្មី​មិន​ត្រឹមតែ​មាន​ទទួល​សេវាកម្ម​ថែទាំ (ប្ដូរ​ប្រេង) ជួសជុល​ទូទៅ​នោះ​ទេ Toyota ក៏​មាន​តាំង​បង្ហាញ​រថយន្ត​ថ្មី​ប្រណិត​ជាច្រើន​ផង​ដែរ។

អ្វី​ដែល​ពិសេស​សម្រាប់​ទីតាំង​ថ្មី​នេះ គឺ​មាន​ទីតាំងនៅ​ជិត​រង្វង់​មូល​ដែល​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក ទីធ្លា​ធំ​ទូលាយ បំពាក់​ទៅ​ដោយ​ឧបករណ៍​ទំនើបៗ និង​មាន​អ្នក​បច្ចេកទេស​ដែល​មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​ធានា​បាន​នូវ​ផាសុកភាព និង​សុវត្ថិភាព ១០០% ដល់​អតិថិជន។

អម​ជាមួយ​ចំណុច​ពិសេស​នៃ​សេវាកម្ម ក្រុមហ៊ុន​រថយន្ត​ល្បី​របស់​ជប៉ុន​ខាង​លើ​ក៏​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ ១០% ព្រម​ជាមួយ​ការ​ចាប់​រង្វាន់​អនុស្សាវរីយ​ជាច្រើន​សម្រាប់​អតិថិជន​ដែល​នាំ​រថយន្ត​មក​ទទួល​សេវាកម្ម​ថែទាំ និង​ជួសជុល​ទូទៅ​នៅ​សាខា​ថ្មី​នេះ។

លោកស្រី អៀង សេ​ដា ប្រធាន​សាខា​ទួល​សង្កែ​បាន​ពន្យល់​ពី​ប្រូម៉ូសិន​នេះ​ថា៖ "ឧទាហរណ៍ លោក​អ្នក​នាំ​យក​រថយន្ត LEXUS LX 570 មក​ទទួល​សេវាកម្ម (ភ្ជាប់​ជាមួយ Voucher បញ្ចុះ​តម្លៃ​ដែល​យើង​បាន​ចែក​ជូន) លោក​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% ភ្លាម ហើយ​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គ្រប់​អតិថិជន​ទាំង​អស់​នឹង​ទទួល​បាន​ឱកាស​ចាប់​រង្វាន់​ផ្សង​សំណាង​ដែល​អាច​ទទួល​បាន​កញ្ចប់​សេវាកម្ម​ថែទាំ​រថយន្ត​ពេញ​មួយ​ឆ្នាំ ព្រម​ជាមួយ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត"។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់​ទង​តាម៖

  • ផេក​ហ្វេស​ប៊ុក Toyota Cambodia After Sales Service
  • ទីតាំង​ផ្ទាល់ ផ្ទះ​លេខ ២១ A ផ្លូវ​លេខ ៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ភ្នំពេញ​
  • ទូរ​សព្ទ​លេខ 017 222 857/ 017 666 169 / 017 333 719៕​

អត្ថបទ៖ វិទូ

មតិយោបល់