• 2019-03-15 08:30:20
  • ព័ត៌មាន

មកលេងពិពណ៌ Digital Cambodia អាចជិះ Grab អត់អស់លុយ

  • 2019-03-15 08:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ Digital Cambodia បាន​បើក​ជា​ផ្លូវការ​ហើយ​នា​ព្រឹកថ្ងៃទី១៥ ខែមីនានេះ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​បាន​ដាក់​បង្ហាញ​ផលិតផល​ និងសេវាកម្មរបស់ខ្លួន ដែល​ក្នុង​នោះ​ក៏មាន Grab ផងដែរ។

Grab បាន​ចេញ​ប្រូម៉ូសិន​ពិសេស​ថ្មី គឺ​បញ្ចុះ​តម្លៃ​ដល់​ទៅ ៦០០០រៀល សម្រាប់​ការ​ជិះ​ម្ដង ដោយ​គ្រាន់​តែ​វាយ​បញ្ចូល​លេខប្រម៉ូតកូដ DC2019 និង NEWDC2019 សម្រាប់សមាជិក​ថ្មី។ ឧទាហរណ៍​ថា​បើអ្នកជិះអស់ ៧០០០រៀល គឺត្រូវ​បង់​តែ ១០០០រៀល​ប៉ុណ្ណោះ ហើយ​បើជិះអស់ ៦០០០រៀល ឬក្រោម ៦០០០រៀល គឺ​មិន​អស់លុយនោះទេ។

ចង់ចូលរួមលេងសប្បាយ ទទួល​បានចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មី សូម​មកកាន់​ពិព័រណ៍ Digital Cambodia ទាំងអស់គ្នា ចាប់ពីថ្ងៃទី១៥ ដល់ទី ១៧ ខែមីនា ឆ្នាំ២០១៩ នៅ​សាល​ពិព័រណ៍​កោះពេជ្រ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់