• 2019-03-15 04:30:27
  • ប្រវត្តិបច្ចេកវិទ្យា

នេះ​សម្ដី​ ៦ ម៉ាត់​ចេញ​ពី​បបូរ​មាត់​ Steve Jobs ក្រោយ​លា​ចាក​លោក

  • 2019-03-15 04:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

​​លោក​ Steve Jobs ជា​​សហ​ស្ថាបនិក​​ Apple ​និង​ជា​អ្នក​បង្កើត​ iPhone បាន​លា​ចាក​លោក​តាំង​ពី​ថ្ងៃ​ទី ៥ ខែ​តុលា​ ឆ្នាំ​ ២០១១ ក្រោយ​ iPhone 4s បាន​ប្រកាស​ចេញ។

បើ​តាម​ការ​លើក​ឡើង​របស់ ​Mona Simpson ជា​បង​ប្អូន​ស្រី​​ចិញ្ចឹម​របស់​លោក​ Steve Jobs បាន​ឲ្យ​ដឹង​ថា​មុន​នឹង​បិតា​ iPhone លា​ចាក​លោក​ គាត់​បាន​ពោល​ពាក្យ​ ៦ ម៉ាត់​គត់។ អ្នក​ស្រី​ Simpson ​បាន​បញ្ជាក់​ថា​​មុខ​លា​ចាក​លោក​ លោក Steve Jobs បាន​សម្លឹង​មើល​បង​ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ Patty, សម្លឹង​មើល​កូនៗ និង ប្រពន្ធ បន្ទាប់​មក​ក៏​ពោល​ពាក្យ​ថា "OH WOW. OH WOW. OH WOW. ” រួច​ហើយ​ក៏​ផុត​ដង្ហើម​ភ្លាម។

រំលឹក​ថា​លោក​ Steve Jobs បាន​​កើត​​ជំងឺ​មហារីក​នៅ​ខែ​តុលា​ ឆ្នាំ ២០០៣ ហើយ​​ដោយ​សារ​តែ​បញ្ហា​សុខភាព​នេះ​ក៏​បាន​លា​ឈប់​ពី​តំណែង​នាយក​ប្រតិបត្តិ​ Apple នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ​ ២០១១។ ៦ សប្ដាហ៍​ក្រោយ​លោក Steve Jobs ក៏​បាន​លា​ចាក​លោក​នៅ​​​ផ្ទះ​​របស់​ខ្លួន​នា​ទី​ក្រុង​ Palo Alto រដ្ឋ​ California នៅ​ក្នុង​វ័យ ៥៦ ឆ្នាំ៕​​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់