• 2019-03-15 03:36:00
  • ព័ត៌មាន

ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ ​លើក​ដំបូង​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ ចាប់ផ្ដើម​បើក​ហើយ!

  • 2019-03-15 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​ ​២០១៩​ ​(​Digital​ ​Cambodia​ ​2019​)​ ​ថ្នាក់​ជាតិ​ដំបូង​ និង​ធំ​បំផុត​ប្រចាំឆ្នាំ ដែលមាន​រយៈពេល ៣ថ្ងៃ​ ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០១៩។ បាន​ចាប់​ផ្តើម​បើក​ឲ្យ​សាធារណជន​ចូល​មក​ទស្សនា​ជា​ផ្លូវការ​ហើយ។

​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ ​ត្រូវ​បាន​ធ្វើ​ពិធី​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ពីលោក ​អូន​ ​ព័ន្ធ​មុ​ន្នី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លោក​បណ្ឌិត​ ​កាន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ពិធី​បើក​នេះផង​ដែរ ក៏​ទទួល​បានការ​​ចូល​រួម​ដោយ​​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ និង​បុគ្គល​ពាក់ព័ន្ធ​វិស័យ​នេះ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​តំបន់​ និង​ក្រុមហ៊ុន​ដៃគូ​ជា​ច្រើន​ផង​ដែរ។ ​កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​ ​២០១៩​ ​នឹង​មាន​វត្តមាន​វាគ្មិន​ប្រកបដោយ​ជំនាញ​ច្បាស់លាស់​ប្រមាណ​ ​១០០​ ​រូប​ ​មាន​ស្តង់​តាំង​ពិ​ព័​ណ៍​ចំនួន​ប្រមាណ​ ​១៥០​ ​ស្តង់។​

​- កម្ពុជា ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​បច្ចេកវិទ្យា​ឌីជីថល​​ថ្នាក់​ជាតិ​ដំបូង​ និង​ធំ​បំផុត​ប្រចាំឆ្នាំ ចុង​សប្ដាហ៍នេះ

អត្ថបទ៖ រក្សា

មតិយោបល់