• 2019-03-15 03:07:58
  • ព័ត៌មាន

​ចាប់​ខ្លួន​សិស្ស​ ១០ នាក់ ព្រហើន​លេង​ PUBG

  • 2019-03-15 03:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

សមត្ថកិច្ច​ឥណ្ឌា​បាន​ចាប់​ខ្លួន​សិស្ស​មហាវិទ្យាល័យ​ចំនួន ១០ រូប​ ក្រោយ​ពី​ចាប់​បាន​​ថា​ពួក​គេ​លេង​ហ្គេម​ PUBG នៅ​លើ​ទូរសព្ទ។ យ៉ាងណាក្ដី​សិស្ស​ទាំង ១០ នាក់​បាន​​គេ​ដោះ​លែង​វិញ ក្រោយ​ពី​មាន​ការ​ធានា​​ចេញ​នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា។

គួរ​ដឹង​ថា​រដ្ឋ​ Gujarat ក្នុង​ប្រទេស​ឥណ្ឌា បាន​ចេញ​ច្បាប់​​ហាម​ឃាត់​មិន​ឲ្យ​លេង​ PUBG កាល​ពី​សប្ដាហ៍​មុន​ ដោយ​បារម្ភ​ថា​ហ្គេម​នេះ​ធ្វើ​ឲ្យ​អ្នក​លេង​ញៀន​ខ្លាំង និង​មាន​បង្ហាញ​អំពើ​ហិង្សា​ច្រើន​ផង​ដែរ។

ហ្គេម​ PUBG នៅ​តែ​អាច​លេង​បាន​ស្រប​ច្បាប់​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា លើក​លែង​តែ​រដ្ឋ​ Gujarat មួយ​តែ​ប៉ុណ្ណោះ។ ការ​ហាម​ឃាត់​នេះ​ក្រោយ​ពី​មាន​ការ​ត្អូញត្អែរ​ពី​សំណាក់​អាណាព្យាបាល និង ​អ្នក​ជំនាញ​ផ្នែក​អប់រំ ដោយ​យល់​ថា​ PUBG មាន​បង្ហាញ​អំពើ​ហិង្សា​ច្រើន​ និង​ធ្វើ​ឲ្យ​សិស្ស​មិន​អាច​ផ្ចង់​អារម្មណ៍​លើ​ការ​សិក្សា។

​​​យ៉ាងណាក្ដី​ Fortnite ដែល​ជា​គូ​ប្រជែង​របស់​ PUBG មិន​ប្រឈម​នឹង​ការ​ហាម​ឃាត់​នេះ​ឡើយ។ ហេតុផល​អាច​មក​ពី​ Fortnite មិន​សូវ​ហិង្សា​ខ្លាំង​ដូច​ PUBG ហើយ​ការ​ទាញ​យក​ហ្គេម​នេះ​​មិន​ងាយ​ស្រួល​នោះ​ទេ ដោយ​​ត្រូវ​ទាញ​យក​ពី​វិបសាយ​របស់​ហ្គេម​ផ្ទាល់៕​​

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់