• 2019-03-15 02:16:52
  • ព័ត៌មាន

មិន​ដឹង​ខ្លាំង​ប៉ុណ្ណា​ទេ! Pixel 4 មាន​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ

  • 2019-03-15 02:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​មាន​បំពាក់​​កាមេរ៉ា​ខាង​ក្រោយ​ត្រឹម​តែ​ ១ គ្រាប់ ប៉ុន្តែ Google Pixel 3/3 XL មាន​សមត្ថភាព​ចាប់​យក​រូបភាព​និង​វីដេអូ​បាន​ល្អ​បំផុត មិន​ចាញ់​ស្មាតហ្វូន​បំពាក់​កាមេរ៉ា​ច្រើន​គ្រាប់​នោះ​ទេ។

ជា​មួយ​ការ​លេច​ធ្លាយ​រូបរាង​ Pixel 4 ​កាល​ពី​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​កាន់​តែ​រំជួល​ចិត្ត​អំពី​សមត្ថភាព​កាមេរ៉ា​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ ដោយ​រំពឹង​ថា​នឹង​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន។ តាម​រូបភាព​លេច​ធ្លាយ​បាន​បង្ហាញ​ថា​ Google Pixel ជំនាន់​ថ្មី​នឹង​មាន​បំពាក់​កាមេរ៉ា​ដល់​ទៅ ២ គ្រាប់ ទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ។

រូបភាព​ក៏​បាន​បង្ហាញ​ថា​ Pixel 4 មាន​ប្រើ​ប្រាស់​រចនាបថ​ចោះ​រន្ធ​​កាមេរ៉ា​លើ​អេក្រង់​ដូច​ជា​ Galaxy S10 ដែល​អាច​ឲ្យ​ស្មាតហ្វូន​នេះ​មាន​អេក្រង់​លាត​សន្ធឹង​ពេញ​ផ្ទៃ ទាក់​ទាញ​ជាង Pixel 3 និង 3 XL។ គេ​​សង្កេត​ថា​​លើ​រូបភាព​បែក​ធ្លាយ​មិន​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នោះ​ទេ ហេតុ​នេះ​វា​អាច​នឹង​ត្រូវ​បង្កប់​នៅ​ក្រោម​ផ្ទៃ​អេក្រង់​ដូច​ស្មាតហ្វូន Android ដទៃ​ដែរ។

​គួរ​ដឹង​ថា​ Pixel ជំនាន់​ថ្មី​អាច​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ខែ​តុលា​ ឆ្នាំ ២០១៩ នេះ ពោល​ក្រោយ​ពី​ការ​ប្រកាស​ចេញ​ Galaxy Note និង iPhone ជំនាន់​ថ្មី៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់