• 2019-03-14 08:20:00
  • ព័ត៌មាន

មក​មើល​ទិដ្ឋភាព​កំពុង ញាប់​ដៃ​ញាប់​ជើង​​ ​តំឡើង​ស្តង់​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់​នៅ​ កោះ​ពេជ្រ

  • 2019-03-14 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តង់​បង្ហាញ​​ស្នាដៃ​បច្ចេកវិទ្យា​ពិព័រណ៍​ និង​តាំង​បង្ហាញ​ផលិត​ផល​បច្ចេកវិទ្យា​ជាច្រើន កំពុង​ត្រូវ​បាន​តំឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​បង្ហាញ​សាធារណជន​ក្នុង​សន្និសិទ្ធ​​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់ ដែល​នឹង​ធ្វើ​ឡើង​នៅ​​ចាប់ពី​ថ្ងៃទី១៥​ ​ដល់​ថ្ងៃទី១៧​ ​ខែមីនា​ ​ឆ្នាំ២០១៩។

នេះ​! ​សកម្មភាព​កំពុង​ញាប់​ដៃ​ញាប់​ជើង ​​​ ​តំឡើង​ស្តង់​ពិព័រណ៍៖

កម្មវិធី​នេះ​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គម​-​នា​គមន៍​និង​ព័ត៌មាន​ ​(​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​)​។

​ជាមួយ​នឹង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ដោយមាន​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​,​ ​កម្មវិធី​នេះ​ត្រូវ​បាន​ទទួលការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​អន្តរក្រសួង​ចំនួន​ ​០៦​ ​ដែល​រួមមាន​៖​ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​,​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​,​ ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​,​ ​ក្រសួង​ពាណិជ្ជកម្ម​,​ ​និង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។​

​ ​កម្មវិធី​នេះ​ត្រូវ​បាន​សហការ​រៀបចំ​ដោយក្រុម​ហ៊ុន​ ​Sabay​ ​Digital​ ​Corp​.​ ​និង​ក្រុមហ៊ុន​ ​Two​ ​Way​ ​Public​ ​Relations​ ​និង​ឧបត្ថម្ភ​ធំ​ដោយ​ប្រតិបត្តិ​ករ​ទូរគម​នា​គម​ន៍​ធំៗ​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​និង​ក្រុមហ៊ុន​ ​Viettel​,​ ​និង​មាន​ក្រុមហ៊ុន​ ​Huawei​ ​Technology​ ​(​Cambodia​)​ ​និង​ក្រុមហ៊ុន​ ​CFOCN​។​ ​កម្មវិធី​នេះ​ក៏​ទទួលការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ​Cellcard​,​ ​UnionPay​,​ ​TrueMoney​,​ ​EZECOM​,​ ​Oracle​,​ ​Cisco​ ​Systems​,​ ​Smart​ ​City​ ​Consortium​,​ ​PPC​ ​Bank​,​ ​Wing​ ​Specialized​ ​Bank​,​ ​PayOn​,​ ​Mobile​ ​C​&​C​,​ ​Kilat​ ​Events​ ​និង​ដៃ​គូ​ផ្សេង​ៗ​ទៀត​៕

អត្ថបទ៖ រក្សា

មតិយោបល់