• 2019-03-14 04:35:00
  • ព័ត៌មាន

​នេះ​តម្លៃ SONY Xperia 1 អេក្រង់​ 4K មុន​គេ​ក្នុង​លោក

  • 2019-03-14 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Sony បាន​ចេញ​ផ្សាយ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី Xperia 1 ដោយ​បំពាក់​អេក្រង់ OLED 4K ដំបូង​គេ​បង្អស់​ក្នុង​លោក ជាមួយ​កាមេរ៉ា ៣ គ្រាប់​ជា​លើក​ដំបូង​សម្រាប់​ខ្លួន​នៅ​ខាង​ក្រោយ បាន​បញ្ចេញ​ដាក់​ឲ្យ​កម្ម៉ង់​ទិញ​ហើយ។

SONY Xperia 1 មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ(តម្លៃ​ក្រៅ​ស្រុក) នៅ​លើ​វិបសាយ Amazon។

​អេក្រង់ Xperia 1 ជា​ប្រភេទ​អេក្រង់ CinemaWide ​ទំហំ ៦,៥ អ៊ីញ ​បង្ហាញ​រូបភាព​នៅ​កម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ​ HDR (BT.2020) អម​ប្រព័ន្ធ​សំឡេង Dolby Atmos។

កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​គ្រាប់​ទី​មួយ​មាន Sensor ទំហំ 1/2.6” ជាមួយ​មុខងារ OIS+EIS និង Dual Pixel Autofocus ខណៈ​គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Lens 2x និង​គ្រាប់​ទី​បី​ជា Ultra-Wide Lens។ ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 មាន​ RAM ទំហំ 6GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card ដល់ 512GB។

មាន​ថាមពល​ថ្ម ៣ ៣៣០mAh ដោយ​ខ្នង​មុខ​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 បន្សំ​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 ខណៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power៕

អានអត្ថបទបន្ត៖

ប្រភព៖ 9to5google ប្រែ​សម្រួល៖ រក្សា

មតិយោបល់